ជំងឺក្រចកភាគច្រើន បណ្តាលមកពីមេរោគផ្សិតដែលអាចធ្វើឱ្យក្រចកឡើងក្រាស់ ប្តូរពណ៌ និង ផុយស្រួយ។ ការបង្ការជំងឺក្រចកជើង ប្រហែលជាមិនសំខាន់សម្រាប់អ្នក ប៉ុន្តែអ្នកគួរតែយល់ដឹងពីការ បង្ការជំងឺនេះ ព្រោះការឆ្លងមេរោគផ្សិត មានការលំបាកក្នុងការព្យាបាលត្រូវប្រើពេលយូរក្នុងការព្យាបាល ដូច្នេះការបង្ការគឺពិតជាវិធីដ៏ល្អបំផុតសម្រាប់អ្នក។ ខាងក្រោមនេះ ជាគន្លឹះទាំង៤ ដើម្បីការពារការឆ្លងមេរោគផ្សិតក្រចក៖

១. រក្សាក្រចកអ្នកឲ្យស្ងួត និងស្អាត៖ ក្រចកជើងដែលមានសុខភាពល្អត្រូវចាប់ផ្តើមឡើង ដោយការមាន អនាម័យល្អ ចូរត្រាំក្រចករបស់អ្នកក្នុងទឹកសាប៊ូក្តៅឧណ្ហៗ រយៈពេល១០នាទី បន្ទាប់មកសម្អាត និងដុស ក្រចកដោយប្រើច្រាសដុសធ្មេញជាពិសេសក្រចកជើងរបស់អ្នក។ ធ្វើដូចនេះ អាចបង្ការការឆ្លងមេរោគ ដោយសារតែការប្រមូលផ្តុំមេរោគ និងភាពកខ្វក់ផ្សេងៗ។

២. កាត់ក្រចករបស់អ្នកឱ្យបានត្រឹមត្រូវ៖ ដើម្បីទប់ស្កាត់ការឆ្លងមេរោគក្រចកវាជាការសំខាន់ ក្នុងការកាត់ ក្រចករបស់អ្នកចេញកុំទុកឱ្យវែង។ អ្នកគួរតែ កាត់ក្រចកដោយប្រើកន្ត្រៃកាត់ក្រចក និងអាចប្រើឧបករណ៍ រូសក្រចក ដើម្បីខាត់គែមមុតស្រួចណាមួយក្រោយពេលកាត់ក្រចក។

៣. ពាក់ស្បែកជើងឲ្យបានត្រឹមត្រូវ៖ ការពាក់ស្បែកជើងឲ្យបានត្រឹមត្រូវគឺ ចាំបាច់ក្នុងការបន្ថយហានិភ័យ នៃការឆ្លងមេរោគផ្សិតព្រមទាំងជំងឺត្រចៀកក្រាញ់ក្រចក។

៤. កុំធ្វើក្រចកញឹកញាប់ពេក៖ ការធ្វើក្រចកម្តងក្នុងមួយខែគឺ ល្អសម្រាប់សុខភាពក្រចករបស់អ្នក។ ប៉ុន្តែ ការធ្វើញឹកញាប់ពេក ជាពិសេសនៅក្នុងហាងសាឡនវានឹងធ្វើឱ្យក្រចកមានភាពស្ងួតខ្លាំង និងងាយផុយ ស្រួយ៕