សុខភាពល្អជាបំណងប្រាថ្នាដែលមនុស្សគ្រប់គ្នាតែងតែចង់បាន ហើយគ្រប់គ្នាក៏តែងតែរិះរកគ្រប់មធ្យោបាយដើម្បីទទួលបានសុខភាពល្អដែរ។ ខាងក្រោមនេះ គឺជាការជ្រើសរើសរបៀបរស់នៅដែលធ្វើឱ្យលោកអ្នកមានសុខភាពល្អ៖

១. ហាត់ប្រាណ៣០នាទីជារៀងរាល់ថ្ងៃ៖ ចំណាយ៣០នាទីជារៀងរាល់ព្រឹក ដើម្បីធ្វើលំហាត់ប្រាណ ដូចជាការដើរ ការរត់ត្រឹកៗ ការរាំ ការធ្វើលំហាត់ប្រាណបែបដង្ហើម ឬការលែងកីឡាផ្សេងៗ និងសកម្មភាពដើម្បីសុខភាពផ្សេងៗទៀត ដោយបែងចែកជា១០នាទីក្នុងរយៈពេលនៃលំហាត់ប្រាណនីមួយៗ។

២. កំណត់តុល្យភាពអាហារ៖ បរិភោគអាហារដែលមានសារធាតុចិញ្ចឹមច្រើន និងគ្មានសារធាតុដែលធ្វើឱ្យធាត់ដូចជា បន្លែបៃតង ផ្លែឈើ និងគ្រាប់ធញ្ញជាតិ។ ចៀសវាងអាហារដែលមានជាតិខ្លាញ់ និងកូលេស្ដេរ៉ុលច្រើន និងមានកម្រិតិជាតិស្ករ អំបិល និងខ្លាញ់ខ្ពស់។

៣. បរិភោគទឹកឱ្យបានច្រើន៖ រាងកាយត្រូវការជាតិទឹកយ៉ាងច្រើនក្នុងមួយថ្ងៃៗហោចណាស់ អ្នកគួរបរិភោគទឹកឱ្យបានពី១លីត្រទៅ៣លីត្រ ក្នុងមួយថ្ងៃ។

៤. ទទួលពន្លឺព្រះអាទិត្យឱ្យបានគ្រប់គ្រាន់៖ ពេលវេលាដ៏ល្អបំផុតដែលអ្នកគួរឱ្យរាងកាយរបស់អ្នកប៉ះត្រូវពន្លឺព្រះអាទិត្យនោះគឺម៉ោង៧:៣០នាទីព្រឹក និងម៉ោង៤:៣០នាទីល្ងាច ព្រោះកម្ដៅថ្ងៃនៅចន្លោះម៉ោងនេះ គឺអាចធ្វើឱ្យអារម្មណ៦របស់អ្នកបានស្រស់ស្រាយ និងគេងលក់ស្កប់ស្កល់នៅពេលយប់ផងដែរ៕