កាហ្វេបានក្លាយជាតម្រូវសំខាន់សម្រាប់មនុស្សស្ទើរគ្រប់វ័យក្នុងសម័យកាលនេះ ពិសេសអ្នកធ្វើការជាដើម។ អ្នកខ្លះបណ្ដាយខ្លួនរហូតធ្វើឱ្យខ្លួនញៀនកាហ្វេដោយមិនដឹងខ្លួន ពេលខ្លះក៏ចង់សាកល្បងកាត់ផ្ដាច់ពីវាដែរតែធ្វើមិនបានសោះ។ ឥឡូវយើងមកសាកផ្ដាច់កាហ្វេដោយប្រើវិធីសាស្រ្ដទាំងនេះ តើអាចជួយយើងក្នុងប្រសិទ្ធភាពប៉ុណ្ណា?

១. កាត់បន្ថយបរិមាណពិសាកាហ្វេ ក្នុងមួយថ្ងៃៗឱ្យបានដូចជា បើលោកអ្នកធ្លាប់ពិសាក្នុងមួយ ថ្ងៃ៤កែវ ត្រូវបន្ថយមកនៅត្រឹម៣ កែវ ។

២. ត្រូវធ្វើការត្រួតពិនិត្យដោយខ្លួនឯងថា ក្រៅពីកាហ្វេតើលោកអ្នកបានទទួលសារធាតុកាហ្វេអ៊ីនពី អាហារប្រភេទណាខ្លះដូចជា ទឹកតែ អូវ៉ាន់ទីន ស្ករសូកូឡា និងភេសជ្ជៈប៉ូវកំលាំងបន្ទាប់មកគួរបន្ថយការ ផឹកឬលុបចោលការផឹកភេសជ្ជៈទាំងនេះ។

៣. ទទួលទានអាហារពេលព្រឹកព្រោះកំរិតជាតិស្ករក្នុងឈាមដែលគ្រប់គ្រាន់អាចជួយសំរួលឱ្យខួរក្បាល និងខ្លួនប្រាណដំណើរការបានដោយមិនអស់កំលាំង ។

៤. គេងសំរាកឱ្យបានគ្រប់គ្រាន់នៅពេលយប់យ៉ាងហោចណាស់ក៏គេងឱ្យបានពី ៦ ទៅ៨ ម៉ោងដែរ។
៥. ពិសាទឹកក្នុងមួយថ្ងៃឱ្យបានប្រហែល ពី១ ទៅ ២ លី ត្រ និងទទួលទានវីតាមីនបេ (Vit B1+B6+B12) នឹងជួយកាត់បន្ថយអាការៈហត់នឿយ។

៦. ត្រូវរកការងារធ្វើឱ្យបានជាប្រចាំ ដើម្បីចៀសវាងការពិសាកាហ្វេ និងគួរចៀសវាងទៅហាងកាហ្វេ។
៧. បើមានអាការៈឈឺក្បាលក្នុងអំឡុងពេលផ្អាកពិសាកាហ្វេត្រូវទទួលទាន ថ្នាំប៉ារ៉ាសេតាម៉ុល ឬអាស្ពីរីន ប៉ុន្ដែមិនគួរទទួលទានថ្នាំបំបាត់ការឈឺចាប់ ឬឈឺក្បាល « មីហ្គ្រេ ន » ព្រោះវាមានធាតុផ្សំនៃកាហ្វេអ៊ីន៕