រាជធានីភ្នំពេញ ៖ កាលពីវេលា៩ព្រឹកថ្ងៃទី ៤ មីនា ឆ្នាំ ២០២១មន្ត្រីនៃមន្ទីរសុខាភិបាលបានចុះមកយកសំណាកអ្នកដែលពាក់ព័ន្ធជាជនជាតិចិន នៅតាមផ្ទះ និងហាងជុំវិញផ្សារទំនើបទំនើបរតនាផ្លាហ្សា បន្ទាប់ពីរកឃើញករណីវិជ្ជមានលើជនជាតិចិន២នាក់។

សូមបញ្ជាក់ថា មន្ត្រីក្រសុខាភិបាល បានរកឃើញលើជនជាតិចិន២នាក់ បានឆ្លងជំងឺកូវីដ-១៩ ដែលមកព្យាបាលនៅបន្ទប់ពិគ្រោះ និងព្យាបាលជំងឺទូទៅ ក្នុងឧសថស្ថានរងក ជីនប៉ោឆេង ផ្ទះលេខ២៧ និង២៩ ផ្លូTV បុរីកាណាឌីយ៉ា ក្នុងភូមិចុងថ្លង់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីវេលាយប់ថ្ងៃទី៣ មីនា ឆ្នាំ២០២១។ តែផ្សារទំនើបរតនាផ្លាហ្សា គឺពុំត្រូវបានបិទនៅឡើយទេ ហើយនៅជុំវិញផ្សារទំនើបនេះគឺសុទ្ធតែជាផ្ទះ និងហាងជនជាតិចិនដែលបើកលក់ដូររកស៊ី ត្រូវបានបិទទ្វារ ចំណែកជនជាតិចិនត្រូវបានមន្ត្រីមន្ទីរសុខាភិបាល និងអាជ្ញាធរបានណែនាំឱ្យធ្វើចត្តាឡីស័ក ព្រមទាំងយកសំណាកទៅធ្វើការពិនិត្យផងដែរ ។៕