ប្រទេសវៀតណាម៖ អាជ្ញាធររុស្ស៊ីបានរាយការណ៍ថា កម្មករកនៅក្នុងសិដ្ឋានចិញ្ចឹមសត្វចំនួន ៧នាក់ ដែលមានអាយុពី ២៩ ទៅ ៦០ ឆ្នាំ បានឆ្លងវីរុសផ្តាសាយ A (H5N8) ដែលត្រូវបានគេស្គាល់ថាជាជំងឺផ្តាសាយបក្សី។ ទោះជាយ៉ាងណា រហូតមកដល់បច្ចុប្បន្ននេះ ក៏មិនទាន់មានភស្តតាងណាមួយបានបញ្ជាក់ថា និងមានការឆ្លងនៃវីរុសនេះធ្ងន់ធ្ងរ ឬមានឆ្លងពីមនុស្សទៅមនុស្សឡើយ។

យោងតាមសម្ដី នាយកដ្ឋានសុខភាពសត្វរបស់ប្រទេសវៀតណាម បាននិយាយថា ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទមិនទាន់រកឃើញករណីដែលបង្កឲ្យមានវីរុស H5N8 នៅក្នុងប្រទេសនៅឡើយទេ។ ដោយឡែក មន្ទីរក៏បានប្រកាស ពីផែនការនៃការធ្វើតេស្តរកវីរុស H5N8 ដើម្បីតាមដានជំងឺផ្តាសាយបក្សីនៅឆ្នាំ ២០២១នេះផងដែរ ។

យ៉ាងណាមិញ លោកវេជ្ជបណ្ឌិត Satoko Otsu ដែលជាប្រធានក្រុមកម្មវិធីសុខភាពបន្ទាន់របស់អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា ប្រជាជនដែលរស់នក្នុងប្រទេសវៀតណាម អាចនិងមានហានិភ័យនៃការឆ្លងមេរោគនេះទៅមនុស្សមានកម្រិតទាបណាស់។ប៉ុន្តែ ទោះបីជាមានហានិភ័យទាបក៏ដោយ លោកវេជ្ជបណ្ឌិត Otsu អំពាវនាវឲ្យប្រជាជនត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់និងបន្តអនុវត្តវិធានការការពារផ្ទាល់ខ្លួនប្រឆាំងនឹងជំងឺផ្តាសាយបក្សី។

វេជ្ជបណ្ឌិត Otsu បានបន្ថែមថា ជាទូទៅការឆ្លងជំងឺផ្តាសាយបក្សីលើមនុស្សបាន លុះត្រាតែមនុស្សបានប៉ះពាល់ដោយផ្ទាល់ជាមួយសត្វបក្សីរស់ឬងាប់តែប៉ុណ្ណោះ។ដូច្នេះ យើងគួរតែបន្តការឃ្លាំមើល ទាំងផ្នែកសុខភាពសត្វនិងសុខភាពមនុស្ស” ។

បើតាមរបាយការណ៍នៅក្នុងប្រទេសរុស្ស៊ីអឺរ៉ុប ចិន មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងក្នុងប៉ុន្មានខែថ្មីៗនេះ បានឲ្យដឹងថា ការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីបានបង្កជាជំងឺធ្ងន់ធ្ងរ (HPAI) A (H5N8) ប៉ុន្តែមានតែនៅក្នុងបក្សីនិងបក្សីព្រៃប៉ុណ្ណោះ។

យោងតាមអង្គការ FAO បានឱ្យដឹងថាវីរុស HPAI H5N1 បានសម្លាប់ប្រជាជនវៀតណាមចំនួន ៦៤ នាក់ចាប់តាំងពីវាបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងប្រទេសនេះក្នុងឆ្នាំ ២០០៣ ។ ក្រោយមកមិនមានរបាយការណ៍ណាមួយបញ្ជាក់ពីការស្លាប់របស់មនុស្សចាប់តាំងពីឆ្នាំ ២០១៤ មករហូតដល់ឥលូវនេះទេ ៕

ប្រែសម្រួលដោយ៖ SeiLy
ប្រភព៖ Tuoitrenews