ប្រទេសថៃ៖ កម្មពិធីបុណ្យប្រពៃណីថៃ និងត្រូវបានអនុញ្ញាតឲ្យប្រារព្ធបន្តនៅខែក្រោយនេះ ដើម្បីជម្រុញឲ្យមានវិស័យទេសចរណ៍និងវិស័យសេដ្ឋកិច្ច។ ប៉ុន្តែចំពោះការប្រារព្ធពិធីត្រូវតែគោរពតាមវិធានការ ត្រួតពិនិត្យសុខភាពមួយចំនួនជាមួយនិងគ្រូពេទ្យ។

កាលពីថ្ងៃពុធ នាយករដ្ឋមន្រ្តី Prayut Chan-o-cha បានបង្ហាញពីសញ្ញាបន្ធូរបន្ថយនៃការរឹតបន្តឹងការធ្វើដំណើរដើម្បីជំរុញសេដ្ឋកិច្ច លោកបាននិយាយថា ពិធីបុណ្យប្រពៃណីថៃ អាចនិងប្រារព្ធបានយ៉ាងពេញលេញ ប្រសិនបើអ្នកទាំងអស់គ្នាមានការគោរពតាមច្បាប់គម្លាតសង្គម។

នាយករដ្ឋមន្រ្តី បានបន្តថា “រដ្ឋាភិបាលកំពុងធ្វើការពិចារណា លើអ្វីដែលត្រូវបានអនុញាត និងសកម្មភាពមួយចំនួនដែលមិនត្រូវបានអនុញាតទាំងអស់។ ដូច្នេះ លោកសូមឲ្យមនុស្សទាំងអស់មានការយោគយល់គ្នា ដោយសារបន្ធូរបន្ថយនៃការរឹតបន្តឹងមិនមែនជាការងាយស្រួលនោះទេ ព្រោះបើវិរុសមានការឆ្លងរីករាលដាល រដ្ឋាភិបាលត្រូវតែទទួលខុសត្រូវសម្រាប់ប្រទេសទាំងមូល”។

ជាមួយគ្នានោះដែរ លោក Itthiphol Kunplome ដែលជារដ្ឋមន្រ្តីនៃក្រសួងទេសចរណ៍ បានមានប្រសាសន៍ ថា ក្រសួងបានសម្រេចចិត្តឲ្យមានកម្មវិធីបុណ្យសង្ក្រាននៅក្នុងឆ្នាំនេះ ប៉ុន្តែត្រូវតែគោរពតាមវិធានការការពារជំងឺឲ្យបានមុឺងម៉ាត់។

យ៉ាងណាមិញ លោក​ Thiravat Hemachudha ដែលជាប្រធានមជ្ឈមណ្ឌលវិទ្យាសាស្ត្រសុខាភិបាលនៃជងឺឆ្លងសកលវិទ្យាល័យ Chulalongkorn បានមានប្រសាសន៍កាលពីថ្ងៃពុធ ថា លោកមានការព្រួយបារម្ភ ពីផែនការរបស់រដ្ឋាភិបាលអំពីការបន្ធូរបន្ថយនៃការរឹតបន្តឹង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណថៃនេះ។ ដោយហេតុនេះ លោក​ក៏បានចោទជាសំនួរមួយថា តើរាល់ការសម្រេចចិត្តនេះផ្អែកលើព័ត៌មានត្រឹមត្រូវដែរឬទេ?

ប្រែសម្រួលដោយ៖ SeiLy

ប្រភព៖ BangkokPost