រាជធានីភ្នំពេញ៖ ​អាជ្ញាធរ​​រខណ្ឌច្បារអំពៅ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ បានសម្រេចបិទចំនួន៦ទីតាំងទៀត នៅក្នុងបុរីប៉េង ហួត ស្ថិតក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។​

អាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ទីតាំងដែលអាជ្ញាធរខណ្ឌបានសម្រេចបិទនោះ រួមមាន ​១-ផ្ទះ៤២៥ ផ្លូវប៉ូឡារីស ស្ថិតក្នុងគម្រោង៩, ២-ផ្ទះ៣៩៧ ផ្លូវប៉ូឡារីស ស្ថិតក្នុងគម្រោង៩, ៣-ផ្ទះ៨៦ ផ្លូវប៉ូឡារីស ស្ថិតក្នុងគម្រោង​៧, ៤-ផ្ទះ២១-២៣ ផ្លូវP១០E ស្ថិតក្នុងគម្រោង៧, ៥-ផ្ទះ៤៦ ផ្លូវប៉ូឡារីស ស្ថិតក្នុងគម្រោង៧ និង៦-ផ្ទះ៤៨ ផ្លូវប៉ូឡារីស ស្ថិតក្នុងគម្រោង៧​។

ក្រោយពេលអាជ្ញាធរសម្រេចបិទផ្ទះចំនួន៦ខាងលើនេះ ​ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោប្រឆាំងនឹងជំងឺ​កូវីដ-១៩ (TYDA ) បានចុះទៅយកសំណាករបស់អ្នកពាក់ព័ន្ធផ្ទាល់ជាមួយនឹងអ្នកផ្ទុកកូវីដ-១៩ ហើយប្រជាពលរដ្ឋពាក់ព័ន្ធទាំងនោះ ក៏តម្រូវឲ្យធ្វើចត្តាឡីស័ក នៅក្នុងផ្ទះរបស់ពួកគាត់ទាំងអស់គ្នាផងដែរ៕