ថៃ ៖ នាង Aum Patcharapa ដែលជាតារាស្រី Super Star ប្រចាំប្រទេសថៃ ត្រូវបានប្រជាជនថៃ ក៏ដូចអ្នកគាំទ្ររបស់នាងបាននាមឲ្យនាងថា ជាម្ចាស់ម៉ែ IG ក៏ព្រោះតែនាងមានចំនួនអ្នកចុច Follow លើ IG របស់នាងច្រើនរាប់សិបលាននាក ដែលមិនធ្លាប់មានតារាម្នាក់ណាមួយអាចយកឈ្នះដើម្បីបំបែកកំណត់ត្រាចំនួនអ្នកចុច Follow ច្រើនជាងតារាស្រីជើងចាស់សម្រស់ក្មេងម្នាក់នេះបានឡើយ។


ក៏ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះគឺតារាស្រីខាងលើនេះក៏មិនអាចបន្តតំណែងដែលមានអ្នកចុច Follow ច្រើនជាងគេនៅលើ IG ទៀតនោះឡើយព្រោះពេលនេះតារាស្រីរលកក្រោយនាង Mai Davika ដែលជាតារាសម្តែងកូនកាត់ថៃ និងប៊ែលហ្សិក មានអ្នកចុច Follow លើគណនី IG របស់នាងច្រើនតាមទាន់តារាស្រី Aum Patcharapa បាត់ទៅហើយ ដែលនេះជារឿងដែលមិនធ្លាប់មានពីមុនមកនោះទេចំពោះសង្គមតារាថៃ។


គួរបញ្ជាក់ផងដែរថា តារាសម្តែងស្រីថៃទាំងពីខាងលើ ពេលនេះទទួលបានចំនួនអ្នកចុច Follow ដល់ទៅ 12.6M (លាន) ខណៈដែលនេះជាចំនួនដ៏ច្រើនលើសលប់មិនធ្លាប់មានពីមុនមកនោះទេ ហើយចំពោះចំំនួននេះក៏បញ្ជាក់ពីប្រជាប្រិយភាពរបស់តារាស្រីទាំងពីរ និងបញ្ជាក់ពីតម្លៃខ្លួននៃការសម្តែងកាន់តែថ្លៃផងដែរតាមរយៈចំនួន Follow ជាពិសេសនិងមានក្រុមហ៊ុនផលិតផលកាន់តែច្រើនកាន់តែចង់ចូលរួមសហការជាមួយពួកគេផងដែរ៕