រាជធានីភ្នំពេញ៖ ក្រោយពេលមានករណីកូវីដ១៩ ឆ្លងចូលសហគមន៍នោះមក ក្រសួងធម្មការ និងសាសនា បានសម្រេចចេញសេចក្តីជូនដំណឹងមួយ ស្តីពីការផ្អាកដំណើការប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាឆ្នាំសិក្សា២០២០-២០២១។

បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធម្មការ និងសាសនា បានបញ្ជាក់ថា ការផ្អាកដំណើរការប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សានេះ ក៏ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងមណ្ឌលប្រឡង និងរីករាលដាល ចូលក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ស្តីពីករណីជំងឺរាតត្បាតជំងឺកូវីដ-១៩។ ដូច្នេះ ក្រសួងសូមទូលប្រគេន និងជម្រាបជូន សម្តេចព្រះអគ្គាធិការពុទ្ធិកសិក្សាជាតិ និង ប្រធានមន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត ព្រះមេត្តាជ្រាប និងជ្រាបថា៖ ក្រសួងសូមផ្អាកជាបណ្តោះអាសន្ន ក្នុងការរៀបចំការប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា សម្រាប់ឆ្នាំសិក្សា២០២០-២០២១ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២១ ដែលមាន១៥ មណ្ឌល។

សេចក្តីប្រគេន និងជូនដំណឹងខាងលើ សូមសម្តេចព្រះអគ្គាធិការពុទ្ធិកសិក្សាជាតិ និងប្រធានមន្ទីរធម្មការ និង សាសនារាជធានី-ខេត្ត មេត្ដាផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់គ្រប់មណ្ឌលប្រឡងទាំង១៥ និងសូមចូលរួមសហការអនុវត្តឱ្យមានប្រសិទ្ធភាព៕

សូមអានសេចក្ដីជូនដំណឹងរបស់ក្រសួងដូចខាងក្រោម៖