ការប្រកួតជើងទី១ នៃវគ្គ១៦ក្រុមចុងក្រោយ ក្នុងពានរង្វាន់ UEFA Champion League កាលពីយប់មិញ ក្រុមយក្សបារាំង PSG បានបង្កការភ្ញាក់ផ្អើលដល់ពិភពលោក ដោយកឈ្នះក្រុម FC Barcelona រហូតទៅដល់ ៤-១៕ កីឡាករ Lionel Messi ស៊ុតចូលមួយគ្រាប់នាំមុខមុនអោយក្រុមម្ចាស់ផ្ទះ កន្លងបានតែ ៥នាទី ពោលគឺនៅនាទី ៣២កីឡាករវ័យក្មេង Mbappe រកគ្រាប់បាល់តាមស្មើអោយក្រុមភ្ញៀវវិញ៕ លុះឈានដល់វគ្គទី ២ ក្រុម PSG នៅតែធ្វើបានល្អ ដោយបង្កើនការវាយលុក និងរកបាន ៣គ្រាប់បន្ថែមទៀតដោយកីឡាករ Mbappe នៅនាទី ៦៥ និង ៨៥ មួយគ្រាប់ទៀតរកបានដោយ Kean នៅនាទី ៧០៕ លទ្ធផល ៤-១ នេះវាជួយអោយ PSG កាន់តែមានក្តីសង្ឃឹមខ្ពស់ក្នុងការឡើងទៅវគ្គបន្ត៕

គួរបញ្ជាក់ផងដែរថាក្រុមអ្នកមានបុណ្យ Barcelona របូត ១២គ្រាប់ ត្រឹម២ប្រកួតចុងក្រោយតែប៉ុណ្ណោះ ក្នុងវគ្គប្រកួតចាញ់ធ្លាក់( Knockout Stage) ដោយឆ្នាំមុន រងបរាជ័យយ៉ាងធ្ងន់ធ្ងររបស់ FC Bayern Munich ក្នុងលទ្ធផល ៨-២៕