រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ វៀតណាមបានផ្ញើលិខិតទៅកាន់ក្រសួងពាណិជ្ជកម្ម ស្នើអោយបញ្ចប់ការផ្អាកនាំត្រីចូលពីវៀតណាម ព្រមទាំងសុំឲ្យអោយខ្មែរពិចារណាគិតតាមច្បាប់អង្គការពាណិជ្ជកម្មពិភពលោក មិនត្រឹមតែប៉ុណ្ណោះវៀតណាម ថែមទាំងអោយក្រសួងគិតដល់ប្រយោជន៍អ្នកទទួលទានត្រីទៀតផង ដែលក្រោមហេតុផលទាំងអស់នេះហើយ វៀតណាមចង់ឲ្យខ្មែរត្រូវបញ្ឈប់ការផ្អាកនាំចូលត្រី។​

យោងតាមលិខិតដែលក្រសួងពាណិជ្ជកម្ម ឧស្សាហកម្មវៀតណាមផ្ញើរមកបានឲ្យដឹងថា ខ្ញុំបានទទួលព័ត៌មានថាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា បានចេញសេចក្ដីប្រកាសហាមឃាត់ការនាំចូលត្រីចំនួន៤ប្រភេទ ដែលរួមមាន ត្រីប្រា ត្រីអណ្ដែង ត្រីពោ និងត្រីឆ្ដោ ពីបណ្ដាប្រទេសផ្សេងៗ ដែលនៅក្នុងនោះមានប្រទេសវៀតណាមផងដែរ ដើម្បីការពារទីផ្សារក្នុងស្រុក។ ដោយភ្លាមៗនោះការនាំចេញត្រីពីវៀតណាម ចូលមកប្រទេសកម្ពុជា តាមរយៈច្រកទ្វារព្រំដែនត្រូវរងផលប៉ះពាល់ ដោយត្រីទាំងអស់នោះត្រូវបានអាជ្ញាធរកម្ពុជា ឲ្យយកទៅប្រទេសវៀតណាមវិញ។

យ៉ាងណាមិញយោងតាមប្រការនៃកិច្ចព្រមព្រៀងទូទៅស្ដីពីពន្ធគយ និងពាណិជ្ជកម្ម វិធានការដើម្បីដាក់កម្រិតកំណត់ការ នាំចេញ និងនាំចូលអាចអនុវត្តបានតែក្នុងករណីពិសេសតែប៉ុណ្ណោះ រួមទាំងការការពារសន្ដិសុខជាតិ និងក្រមសីលធម៌សង្គម ការការពារសុខភាពមនុស្ស សត្វ និងរុក្ខជាតិ។ ដូច្នេះការហាមឃាត់នាំចូលត្រី៤ប្រភេទពីវៀតណាម អាចប្រឆាំងនឹងស្មារតីសេរីភាវូបនីយកម្មពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងសហគមន៌សេដ្ឋកិច្ចអាស៊ានដែលប្រទេសយើងទាំងពីរជាសមាជិក។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីកសិកម្មមានប្រសាសន៍ច្បាស់លាស់ណាស់ថា អោយអ្នកតវ៉ាទាំងនោះទៅរកគាត់ទៅ វៀតណាមក៏ធ្លាប់បិទកសិផលខ្មែរដោយមិនបានជូនដំណឹងដែរ។ ការសម្រេចបិទមិនឲ្យនាំត្រីចូលនេះមានតែបិទថែមប្រភេទត្រីមួយចំនួនទៀតរួមទាំងអង្ទង់ និងកង្កែបផង។

គួរជម្រាបដែលថា ឈ្មួញនាំត្រីចូលបញ្ជាក់យ៉ាងច្បាស់តាមសារជាសំលេងនិយាយក្នុងក្រុមតេលេក្រាមថា​៖ «បង់ពន្ធមិនគ្រប់​។ មួយឡានបង់ពន្ធមួយលានរៀន នេះហៅថាការនាំចូលតាមច្បាប់ពាណិជ្ជកម្មអន្តរជាតិ?​ឈ្មួញនាំត្រីពីវៀតណាមមានប៉ុន្មាននាក់និយាយខ្មែរច្បាស់?​ សូមទោស ខ្ញុំមិនគួរលើករឿងនេះមកនិយាយទេ ព្រោះវៀតណាមឬខ្មែរ ជាមនុស្សជាតិតែមួយ។ នៅពេលដែលវៀតណាមលើកឡើងថា ការនាំត្រីចូលជួយអោយតំលៃត្រីនៅលើទីផ្សារមានតំលៃថោក ល្អសំរាប់អ្នកទទួលទាននោះគឺមិនពិតទេ។ តំលៃលក់ចេញនៅទីផ្សារដដែល។ បើឈ្មួញទិញថោកឈ្មួញចំណេញច្រើន បើឈ្មួញទិញថ្លៃឈ្មួញចំណេញតិច។ សួរចិត្តបងប្អូនវិញ ឈ្មួញទិញម្ងៃលក់ម្ងៃចំណេញ​៥០០រៀលក្នុងមួយគីឡូ កសិករចិញ្ចឹមដប់ខែកុំថាឡើយចំណេញ៥០០រៀលក្នុងមួយគីឡូ តំលៃបច្ចុប្បន្ននេះអោយតែលក់បានរួចខ្លួនគឺពូកែហើយ។ ហេតុអ្វីត្រីវៀតណាមថោក? កសិករខ្មែរអោយចំណីល្អ។ ចុះត្រីវៀតណាមនរណាពិនិត្យ?» ៕