ខេត្តតាកែវ៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សេសសល់ពីសម័យសង្រ្គាម១គ្រាប់ធំ ដែលប្រជាពលរដ្ឋប្រទះឃើញ នៅតាមបណ្តោយផ្លូវជាតិ២២ត្រង់ចំណុចមុខបណ្ណាល័យច័ន្ទសោម សែនមង្គលស្ថិតនៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ហើយបានរាយការណ៍ជូនសមត្ថកិច្ច។

សមត្ថកិច្ច ជំនាញ បញ្ជាក់ថា នេះជាគ្រាប់ប្រភេទ(MK៨២) មានបណ្តោយស្មើនិង២,២ម៉ែត្រ ទំហំស្មើនិង២៧៥មីលីម៉ែត្រ ទម្ងន់ស្មើនឹង២២៧គីឡូក្រាម។ លុះនៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ លោកវរសេនីយ៍ទោតុប សារុន នាយរងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ សហការជាមួយមន្រ្តីជំនាញស៊ីម៉ាក់ និងកម្លាំងអធិការនគរបាលស្រុកប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គតាសោម នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ខេត្តតាកែវ បានការចុះប្រមូល និងយកគ្រាប់ខាងលើចេញពីក្នុងដី ហើយត្រូវមន្រ្តីជំនាញប្រគល់ជូនទៅអង្គភាពស៊ីម៉ាក់ដឹកយកមករក្សាទុកកន្លែងមានសុវត្ថិភាព រង់ចាំការបំផ្លាញចោលជាក្រោម៕