កីឡាករវ័យ ៣៤ឆ្នាំ បង្ហាញខ្លួនបាន ១៨៩ប្រកួត ដោយស៊ុតបញ្ចូលទី ៧២គ្រាប់កាលពីនៅក្រុម Manchester City ចន្លោះឆ្នាំ ២០១១-២០១៦ ក្រោយមករូបគេបានផ្លាស់មកក្រុម AS Roma នៃលីគកំពូលអុីតាលី៕Edin Dzeko ប្រហែលនឹងឈានដល់ការចែកផ្លូវជាមួយក្រុម AS Roma ហើយ ដោយហេតុថាវ័យកាន់តែចាស់ធ្វើអោយគ្រូបង្វឹកលោក Paulo Fonseca ចង់លក់រូបគេចេញ៕ ក្នុងរដូវកាលនេះ ទោះបីមានវ័យរៀងចាស់បន្តិច Dzeko ក៏នៅតែធ្វើបានល្អដោយក្នុងរដូវកាលនេះ រកបាន ៧គ្រាប់ ក្នុងការបង្ហាញខ្លួន ១៥ប្រកួតអោយក្រុម AS Roma៕ Manchester United បានធ្វើការចរចារជាមួយភ្នាក់ងាររបស់ Dzeko ក្នុងការផ្ទេររូបគេមកកីឡាដ្ឋាន Old Trafford៕

គួរបញ្ជាក់ផងដែរប៉ុន្មានឆ្នាំចុងក្រោយនេះក្រុមបិសាចក្រហម បាននាំយកខ្សែប្រយុទ្ធចាស់ៗ ហើយក៏ជាកីឡាករដែលគ្មានតម្លៃខ្លួនជាច្រើននាក់មករួមក្លឹបដូចជា: Falcao, Zlatan Ibrahimovic និង Cavani៕

ប្រភព: Sports Mole