ក្លឹបយក្សអេស៉្បាញមួយនេះ កំពុងតែស្វែងរកកីឡាករស្លាបឆ្វេងថ្មីម្នាក់អោយបានមុនរដូវកាលដោះដូរកីឡាករត្រូវបិទនៅចុងខែមករានេះ៕ Jordi Alba មានវ័យ ៣១ឆ្នាំ និង កីឡករវ័យក្មេង Junior Firpo មិនទាន់ច្បាស់អំពីអនាគតរបស់ខ្លួន៕

យោងទៅតាមសារព័ត៌មាន Mundo Deportivo បានចុះផ្សាយថាលោក Ronald Koeman បានសម្លឹងឃើញកីឡាករ Marcos Alonso របស់ក្រុមតោខៀវ Chelsea៕ កីឡាករវ័យ ៣០ឆ្នាំនេះ បង្ហាញខ្លួនបានតែ៣ប្រកួតប៉ុណ្ណោះក្នងរដូវកាល ២០២០-២០២១​ ដោយមានវត្តមានកីឡាករ Ben Chiwell៕

ក្រុម Barcelona ក៏បានចាប់អារម្មណ៍លើកីឡាករខ្សែការពារស្លាបឆ្វេងរបស់ក្រុម Valencia ផងដែរគឺ Jose Gaya៕

ប្រភព: Sportsmole