តារាចម្រៀងរ៉េបលោក Vid Cooler កំពុងរៀបចំពាក្យបណ្តឹង ប្តឹងតារាចម្រៀងលោក ប្រុសឡា ក្នុងករណីអំពើហិង្សា៕ លោក នេត្រ ចាន់​តារាវីត ហៅ Vid Cooler បានបង្ហោះសារលើបណ្តាញសង្គមហ្វេកប៊ុកថា”ស្វាគមន៍​​លោក​ តារា​ល្បីៗ​ ទាំង​ប៉ុន្មាន​ដួងនៅ​ខាង​ក្រោម​នេះ​..សូមលោក​អញ្ជើញ​មក​តុលាការ​ ដេីម្បី​ដោះស្រាយ​រឿង​នេះ​ ខ្ញុំ​រង​ចាំ​នៅ​តុលាការ​ ..!!មាន​ភស្តុតាង​​នេះ​រឿង​ ស្អុយជា​ច្រើន​ដែលលោក​ត្រូវ​ចូល​ខ្លួន​ ..!!កុំ​គេចវេះ​ ព្រោះ​រឿង​នេះ​ បេី​មិនដោះ​ស្រាយ​ គឺ​វា​ជាប់​ជាមួយ​អស់​លោក​មួយ​ជីវិត​ ..!!

ផ្ញើ​ជូន​ទៅ​ក្រុមហ៊ុន​ Smart ផង​ដែរ​កំពុង​តែ​ មាន​វត្តមាន​ តារា​ យូកូង​ បាត​ផ្សារ​ ពាល​ ដែរ​ជា​បុគ្គល​ ប្រេី​អំពី​ហឹង្សា​ដោយ​ចេតនា​ ប្រាស់​ចាក​នឹង​សង្គម​ បែប​នេះ​នៅ​ក្នុង​ក្រុមហ៊ុន​របស់​ខ្លួន​ សូម​ក្រុមហ៊ុនជួយ​ត្រួត​ពិនិត្យ​ឡេីង​វិញ​ផង​ដេីម្បី​កុំ​ប៉ះពាល់​ដល់​ស្ថាប័ន​នឹង​សង្គម​ប្រទេស​កម្ពុជា​ទាំង​មូល​ ..!
ចុងក្រោយ​ ខ្ញុំ​ពិតជា​សោកស្ដាយ​ណាស់​ ដែល​ពួក​គាត់​ជា​បុគ្គល​គំរូ​ ទៅ​កាន់​ក្មេង​ជំនាន់​ក្រោយ​ ដែល​ប្រព្រឹត្ត​អំពើ​ហឹង្សា​ដែល​សង្គម​មិន​គាំទ្រ​ !”

បើ​តាម​ឯកសារ​ពាក្យ​បណ្ដឹង​ដែល​ភ្ជាប់​មក​ជាមួយ​ដោយ​​ភាគី​ដើម​បណ្ដឹង បាន​ឲ្យ​ដឹង​សាច់​រឿង​ថា បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី ៦ ខែ​សីហា ២០២០ ម្ល៉េះ។ កាល​ណោះ បើ​តាម​សំដី​របស់ Vid Cooler មាន​នៅ​ក្នុង​ពាក្យ​បណ្ដឹង គឺ​នៅ​វេលា​ម៉ោង ៤ :០០ លោក​បាន​ទៅ​ទទួល​ទាន​អាហារ​នៅ​ហាង​ផ្តះ​លេខ ២៥ E0 ផ្លូវ​លេខ ១៨៤ សង្កាត់​ជ័យ​ជំនះខណ្ឌដូនពេញ ដោយ​ខាង​លោក​មាន​គ្នា ២នាក់​អង្គុយ​ញុំា​ស្រាបៀ៕

ពេល​នោះ លោក​បាន​ដើរ​ទៅ​តុ​មួយ​ផ្សេង​ដែល​មាន​ប្រុសឡា​និង​គ្នីគ្នា៤នាក់កំពុង​ញុំាអាហារជុំគ្នា​ដែរ។ Vid Cooler បញ្ជាក់​ថា លោក​បាន​យក​កែវ​ទៅ​ក្នុង​បំណង​សុំ​ជល់កែវ​ជាមួយ​ភាគី​ប្រុសឡា ហើយ​ពេល​នោះ ប្រុសឡ ​បាន​និយាយ​ថា “ថ្ងៃ​នេះ​វាយ​បង់លុយ” ហើយ​លោក​បាន​ហៅ​ប្រុសឡា​ចេញ​មក​ក្រៅ​ដើម្បី​និយាយ​គ្នា ប៉ុន្តែ​ពេល​ចេញ​ដល់​ខាង​ក្រៅ មិន​ទាន់​បាន​និយាយ​គ្នា​ផង ស្រាប់​តែ​ឈ្មោះ 4t5 ដែល​លោក​អះអាង​ថា​ជា​ប្អូន​របស់​ប្រុសឡា បាន​យក​ដប​ស្រា​វាយ​លោក​បណ្ដាល​ឲ្យ​របួស​ដេរ ៣០​ថ្នេរ ឯ​អ្នក​បង្ក​ក៏​បាន​គេច​ខ្លួន​បាត់​ទៅ៕

ពាក្យបណ្តឹងនេះគឺ ប្តឹងទៅលើលោក ប្រុសឡា, 4T5 និង MC Sey៕ ចំណែកខាងលោក ប្រុសឡា បន្ទាប់ពីបានឃើញសាររបស់ Vid Cooler រូបលោកក៏បានបង្ហោះសារលើបណ្តាញសង្គមវិញថា”បងប្អូនចាំស្តាប់សាច់រឿងទាំងសងខាងសិន ចាំវិនិច្ឆយ រាល់រឿងរ៉ាវ វាតែងតែមានដើមហេតុមេធាវីរបស់ខ្ញុំ កំពុងតែធ្វើការ សូមអរគុណ”៕

ចម្រៀង Diss Track នេះមុនដំបូងមានតែ MC BUll និង លោក ប្រុសឡា ទេ តែពេលនេះយើងឃើញាមានវត្តមាន Vid Cooler ម្នាក់ទៀត រហូតឈានទៅដល់ការប្រើប្រាស់អំពើហិង្សា៕

រូបភាព: Vid Cooler