ក្រុមកាំភ្លើងធំ Arsenal គ្រោងកោះហៅកីឡាករ Lucas Torreira ពី Atletico Madrid វិញ៕ កីឡាករវ័យ ២៤ឆ្នាំនេះ នឹងត្រឡប់មកទឹកដីអង់គ្លេសវិញ ក្រោយចំណាយពេល៤ខែ នៅកីឡាដ្ឋាន Wanda Metropolitano៕ Torriera ចូលលេងជម្រើសតំបូងបានតែពីរប្រកួតប៉ុណ្ណោះអោយក្រុម At Madrid ក្នុងក្របខណ្ឌ La Liga មួយលើ និង Champion League មួយលើក បើយោងទៅតាមកាសែត Tuttomercato បានអោយដឹងថា រូបគេនឹងត្រឡប់មក Arsenal វិញពេលបញ្ចប់រដូវកាលនេះ៕

ការដែលលោក Mikel Arteta យក Torriera មកវិញគឺដើម្បីធ្វើការផ្ទេររូបគេទៅកាន់ក្លឹបផ្សេងទៀត ដោយក្នុងនោះក្រុម Monaco នៃលីគកំពូលបារាំង(League 1) បានត្រៀមកុងត្រា ៣ឆ្នាំរួចរាល់ហើយ នៅចាំតែការចរចារតម្លៃជាមួយ Arsenal នោះទេ៕

ប្រភព: Sportsmole