កាលពីថ្ងៃអាទិត្យនេះ កីឡាករវ័យក្មេងកំពុងតែឡើងដៃ Ryan Garcia បានបង្ហោះលើបណ្តាញសង្គម Facebook និង Instagram ថា”សុបិនខ្ញុំក្លាយជាក្លាយពិត ខ្ញុំមានកិត្តិយសក្នុងការប្រកួតជាមួយ Manny Pacquiao “៕ លោក Mike Coppinger ដែលជាអ្នកចាប់គូប្រដាល់ដ៏ល្បី បានរាយការណ៍ថា កាលពីថ្ងៃអាទិត្យ Garcia និង Pacquiao បានធ្វើការចរចារជំហានតំបូងជាមួយគ្នាសិន៕​ អ្នកប្រដាល់ប្រចាំទ្វីបអាសុី Manny Pacquiao ខកខានការឡើងសង្វៀនប្រកួតជិត ២ឆ្នាំមកហើយ ដោយការប្រកួតចុងក្រោយរូបគេបានយកឈ្នះកីឡាករ Keith Thurman កាលពីខែកក្កដា​ ឆ្នាំ ២០១៩៕ ចំណែកកីឡាករវ័យ ២២ឆ្នាំ Ryan Garcia កំពុងធ្វើបានយ៉ាងល្អក្នុងអាជីពដោយឡើងវាយ ២១លើក មិនទាន់ស្គាល់ពាក្យថាចាញ់នេះទេ និងផ្តួលគូប្រកួតអោយបោះបង់ការប្រកួតចំនួន ១៨លើក៕

ប្រភព: Bleacher Report