កីឡាករវ័យ ២៧ឆ្នាំរូបនេះ បានបង្ហាញខ្លួនចំនួន ៣៣៥ប្រកួត អោយក្រុម Real Madrid ចាប់តាំងពីផ្លាស់ពី​​ Lens ក្នុងឆ្នាំ ២០១១៕ យោងទៅតាមសារព័័ត៌មាន Sport បានអោយដឹងថា Raphael Varane ដូចជាមិនសូវចង់បន្តកុងត្រាថ្មីនោះទេ៕ ខ្សែការពារសញ្ជាតិបារាំងរូបនេះ សល់កិច្ចសន្យាត្រឹម ១ឆ្នាំ ៨ខែទៀតប៉ុណ្ណោះជាមួយក្លឹបយក្សអេស៉្បាញមួយនេះ៕ តាមសារព័ត៌មានដ៏ដែរបានបន្ថែមទៀតថា Varane ចង់បានការប្រកួតប្រជែងថ្មី នៅទឺកដីផ្សេង ដោយរូបគេបានឈ្នះពានជាច្រើនផងដែរជាមួយ Real Madrid សរុបទាំងអស់ ១៨ពានរង្វាន់៕

Manchester City, Manchester United, Chelsea និង Bayern Munich បានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រជែងគ្នានាំយក Varane៕

ប្រភព: Sportsmole