បើយើងចង់ផ្តល់អត្ថប្រយោជន៍ដល់សុខភាពស្បែក និងរាងកាយទាំងមូល អ្នកគួរហាត់ប្រាណជាកម្រិតមធ្យមរយៈពេល ១៥០ នាទីក្នុងមួយសប្តាហ៍មានដូចជា ការដើរ រត់តិចៗ ឬរត់លឿន ហាត់យូហ្គា និងហាត់ប្រាណលើកទម្ងន់ជាដើម។ ពីព្រោះថា ការធ្វើលំហាត់ប្រាណ ដើម្បីបេះដូងផលិតឈាមទៅរាងកាយផ្នែកផ្សេងបានល្អ។ ការហាត់ប្រាណបង្កើតសាច់ដុំ ក៏ជួយដល់ស្បែក សម្រស់ និសុខភាពបានល្អផងដែរ។

បើអ្នកហាត់ប្រាណឱ្យសមនឹងរាងកាយរបស់អ្នក អ្នកគួរចំណាយពេលទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតពីរបៀបធ្វើលំហាត់ប្រាណឱ្យសមស្របសម្រាប់សុខភាពផ្ទាល់ខ្លួន។ បើអ្នកមានបញ្ហាសុខភាពរ៉ាំរ៉ៃដូចជា ជំងឺបេះដូង ទឹកនោមផ្អែម ជំងឺរលាកសន្លាក់ អ្នកគួរចំណាយពេលធ្វើលំហាត់ប្រាណតិចៗ ជាមុនសិន ដើម្បីការពារពីគ្រោះថ្នាក់ផ្សេងៗ ។

របៀបថែរក្សាស្បែកនៅពេលធ្វើលំហាត់ប្រាណ
ទោះបីជាការធ្វើលំហាត់ប្រាណមានប្រយោជន៍សម្រាប់ស្បែកក៏ដោយ តែអ្នកគួរដឹងពីរបៀបថែរក្សាសម្រស់ និងស្បែករបស់អ្នកឱ្យបានល្អ ក្នុងអំឡុងពេលហាត់ប្រាណមានដូចជា៖

១. មុនពេលទៅធ្វើលំហាត់ប្រាណ អ្នកកុំលាបម្សៅនៅលើមុន អ្នកត្រូវលុបវាចោល តែអ្នកអាចប្រើគ្រឿងសំអាងដែលមិនមានផ្ទុកជាតិប្រេង។ រួមទាំងស្លៀកសម្លៀកបំពាក់ហាត់ប្រាណស្អាតបាត។ បើអ្នកត្រូវហាត់ប្រាណនៅខាងក្រៅ សូមប្រើ ឡេការពារកម្តៅថ្ងៃ ដែលមិនមានផ្ទុកជាតិប្រេង។ ហើយវាមានគុណភាពការពារកម្តៅថ្ងៃពី SPF 30 ឬខ្ពស់ជាងនេះដើម្បីជួយការពារប្រឆាំងនឹងកាំរស្មី UVA និង UVB ។
២. នៅក្នុងអំឡុងពេលធ្វើលំហាត់ប្រាណ អ្នកគួរជូតមុខរបស់អ្នកដោយក្រណាត់ស្អាត និងត្រង់មុខឱ្យភាពថ្នមៗ បើក្រណាតមិនស្អាតទេ វាបង្កឱ្យកើតជាតិខ្លាញ់ ឬបាក់តេរីនាំឱ្យកើតមុនច្រើន។
៣. នៅពេលឈប់ធ្វើលំហាត់ប្រាណ អ្នកត្រូវសម្រាករាងកាយរបស់អ្នកឱ្យត្រជាក់បន្តិចម្តងៗ(ពី៥ នាទី ទៅ១០នាទី) ដើម្បីសម្រួលចលនាប្រព័ន្ធរាងកាយទាំងមូលដូចជាចង្វាក់បេះដូងឱ្យដើរតាមធម្មតា និងកាត់បន្ថយសីតុណ្ហភាពរាងកាយ។ បន្ទាប់មកអ្នកអាចងូតទឹក និងលាងមុនជាមួយផលិតផលដែលទន់ភ្លន់លើស្បែករបស់អ្នក។

បំរាម៖ អ្នកមិនត្រូវងូតទឹកភ្លាមៗ នោះទេ វាអាចនាំឱ្យមានបញ្ហដូចជា កើតមុខ មានការស្ទុះរន្ធញើស និងមានបញ្ហាដល់ស្បែក។បើអ្នកចង់ឱ្យស្បែកមានសុខភាពល្អ និងសម្រស់ក្មេងជាងវ័យ វាត្រូវការអាហារល្អ និងជាតិទឹកពី ២លីត្រ ទៅ៤ លីត្រក្នុងមួយថ្ងៃ ដើម្បីជួយស្បែកកាន់តែស្រស់។ ពីព្រោះថា ទាំងទឹក និងអាហារល្អ មានជាតិផ្ទុកសារធាតុ Beta-carotene វីតាមីន A វីតាមីន E និងវីតាមីន C ដែលជា សារធាតុប្រឆាំងអុកស៊ីតកម្ម។ អាហារដែលអ្នកគួរហូបឱ្យបានច្រើន មានដូចជាបន្លែ និងផ្លែឈើ ដើម្ប សម្រស់ និងសុខភាពរឹងមាំ៕