ខេត្តព្រះសីហនុ៖ យោងតាមការបង្ហោះលើផេកផ្លូវរបស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ បានសរសេររៀប​រាប់ឲ្យដឹងថា៖«តេីនេះជាទង្វេីរ​ ឡូយឆាយ​ ឬ​ អួតអាង​ ថោកទាប​ ប្រិយមិត្ត?»

ករណីយកឡាន​ចត​មាត់សមុទ្រ​នេះដែរ លោក គួច ចំរើន ហាក់បីដូចជាមានអារម្មណ៌ខឹងសម្បារយ៉ាងខ្លាំង ចំពោះទង្វើរដែរខ្វះការពិចារណារបស់ម្ចាស់រថយន្ដ ដោយជាញឹកញាប់គេតែងតែឃើញករណីបែបនេះបានកើតឡើងនៅលើឆ្នេរសមុទ្រដ៏ស្រស់ត្រកាល ហើយនេះមិនមែនប្រកាសធ្វើការណែនាំតែម្ដងទេ គឺអាជ្ញាធរតែងតែមានការណែនាំគ្រប់វិធីសាស្រ្ដដល់ពលរដ្ឋទាំងអស់ឲ្យមានការចូលរួមក្នុងការថែរក្សាសោភ័ណ្ឌឆ្នេរសមុទ្រ ប៉ុន្តែទោះជាមានការខិតខំប្រឹងប្រែងរបស់អាជ្ញាធរយ៉ាងណាក្ដី គឺយើងសង្កេតឃើញនៅតែមានករណីចតឡាននេះនៅតែមានជាប្រចាំ។

យ៉ាងណាមិញយើងក៏បានឃើញអាជ្ញារធរចុះធ្វើការយកឡានចេញពីឆ្នេរ ព្រមទាំងមានការពីកំណត់ហេតុ នៅក្នុងករណីនេះដើម្បីរង់ចាំម្ចាស់មកដោះស្រាយនៅទង្វើរខ្វះការគិតមួយនេះ។ សម្រាប់​បងប្អូន​ដែលមកលេង​ឆ្នេរ​ហេីយយកឡាន​ មកចតមាត់ឆ្នេរ​សូមចូលរួម​ថែក្សារឆ្នេរយេីងទាំងអស់គ្នា​ ឆ្នេរ​មិនមែនចំណតឡាន​ ចំណតឡាន​មិនមែន​ឆ្នេរនោះទេ ៕