ភ្នំពេញ ៖​ តារាចម្រៀងសំឡេងផ្អែមស្រទន់ អ្នកនាង សុគន្ធ នីសា ដែលជាកំពូលតារាចម្រៀងដ៏ល្បីឈ្មោះក្នុងស្រុកខ្មែរ ប្រចាំផលិតកម្មរស្មីហង្សមាស តែងតែត្រូវបានប្រិយមិត្ត មហាជនសង្កេតឃើញថានាងមានរូបសម្រស់ស្រស់ស្អាត និងហាក់ដូចជារូបសម្រស់របស់នាងក្មេងជាងមិនត្រូវទៅនឹងអាយុសោះឡើយ។


បើទោះបីជាមានអាយុជិតចូលខ្ទង់ ៤០ យ៉ាងណាក្ដី សុគន្ធ នីសា នៅតែរក្សាកេរ្តិ៍ឈ្មោះ និងភាពល្បីល្បាញ រួមជាមួយប្រជាប្រិយភាពដដែល ខណៈដែលអ្នកនាងបានរៀបការជាមួយនឹងអ្នកជំនួញពាន់លានរួចទៅហើយក្ដី។


ប្រិយមិត្ត អ្នកគាំទ្រភាគច្រើនបានដឹងរួចមកហើយថា បន្ទាប់ពីអ្នកនាង សុគន្ធ នីសា បានរៀបការកន្លងមករយៈពេលជាច្រើនឆ្នាំមកហើយ គេក៏សង្កេតឃើញថាអ្នកនាងកម្រនឹងបង្ហោះរូបភាពរបស់ខ្លួនជាមួយនឹងស្វាមីណាស់ ដោយយូរៗម្ដងទើបអ្នកនាងបង្ហាញមុខស្វាមីជាមួយនឹងខ្លួននៅលើបណ្តាញសង្គម ខណៈតារាចម្រៀងរួមទ្រនំជាមួយនាងដទៃទៀត គេគ្រប់គ្នាតែងតែ បង្ហោះរូបភាពផ្អែមល្ហែមជាមួយនឹងគ្រួសារផងដែរ។


ស្រាប់តែពេលថ្មីៗនេះ អ្នកនាង សុគន្ធ នីសា បានបង្ហោះរូបភាពមួយចំនួន ជាមួយនឹងពិធីករដ៏ល្បីឈ្មោះក្នុងស្រុកមួយរូប ដោយអ្នកនាងបានសរសេរសារថា នាងអរគុណទៅដល់សម្អាងការមួយដោយបានតុបតែងរូបនាងឲ្យក្លាយជាកូនក្រមុំម្ដងទៀត ដែលក្នុងន័យនេះប្រហែលជានាងត្រូវបានសម្តែង ឬក៏ថតម៉ូតសម្លៀកបំពាក់ជាឈុតកូនក្រមុំផងក៏មិនដឹង។


ទោះបីជាយ៉ាងណាក៏ដោយក៏មានអ្នកគាំទ្រនាងមួយចំនួនបានចូលខំមិនទៅសរសើរពីទឹកមុខស្រស់ស្រទន់របស់នាង ដោយមានអ្នកខ្លះខំមិនថាបើនាងថតឈុតនេះជាមួយនឹងស្វាមីប្រហែលជាកាន់តែសាកសមជាងនេះទៀតផង៕