កីឡាករវ័យ ២៣ ឆ្នាំរូបនេះបានបង្ហាញខ្លួនចំនួន ៤ ប្រកួតប៉ុណ្ណោះនៅគ្រប់កម្មវិធីទាំងអស់អោយក្រុមតោខៀវក្នុងរដូវកាលនេះ៕កីឡាករ Fikayo Tomori អាចនឹងផ្លាស់ទៅក្រុមអុីតាលីមួយនេះ ក្រោយពីមិនសូវបានបង្ហាញខ្លួនអោយក្រុម Chelsea៕ AC Milan មានបំណងត្រឹមចង់ខ្ចីជើងក្នុងរយៈពេលខ្លីប៉ុណ្ណោះ ដោយក្រុមលោក Stefano Poili បានចាប់ចិត្តលើខ្សែការពាររបស់ក្រុម Strasbourg គីកីឡាករ Mohamed Simakan៕ សេចក្តីរាយការណ៍បានបន្ថែមទៀតថា ការចរចារខ្ចីជើង Tomori ពីក្រុម Chelsea ជាការបង្ការទុកមុន ប្រសិនបើការនាំយក Simakan មកកាន់ទឹកដី San Siro ត្រូវបរាជ័យ៕

ប្រភព: DailyMail