កីឡាករវ័យ ២២ ឆ្នាំមានត្រូវបានក្លឹប Liverpool និង Manchester United ចាប់អារម្មណ៍ខ្លាំងកាលពីឆ្នាំមុនប៉ុន្តែរូបគេបានបន្តកុងត្រាថ្មីជាមួយក្លឹប RB Leipzig នៃលីគអាល្លឺម៉ង់ (Bundesliga) ដល់ចុងខែកក្កដានេះ៕កីឡាករ Dayot Upamecano អាចនឹងត្រូវផ្លាស់ទៅក្រុម Chelsea ប្រសិនបើក្រុមលោក Frank Lampard ហ៊ានចំណាយ ៤០លានផោនលើតម្លៃទិញផ្តាច់កុងត្រារបស់កីឡាកររូបនេះ៕ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail បានអោយដឹងថាពេលនេះក្រុមតោខៀវ Chelsea ចូលរួមដណ្តើមកីឡាករ Upamecano ពីក្លឹប RB Leipzig ដោយខ្សែការពារសញ្ជាតិបារាំងរូបនេះត្រូវបានក្លឹបធំៗជាច្រើនដូចជា Real Madrid, Barcelona និង Bayern Munich ចាប់អារម្មណ៍ផងដែរ៕ ក្រុម Chelsea ត្រូវការខ្សែការពារកណ្តាលជាចាំបាច់ដោយ Thiago Silva មានវ័យ ៣៦ឆ្នាំ ទៅហើយ និង កីឡាករ Andreas Christensen បានទទួលរងរបួស ចំណែកឯកីឡាករ Rudiger និង Tomori មិនទាន់ច្បាស់អំពីអនាគតនៅកីឡាដ្ឋាន Stamford Bridge ដូច្នេះនៅសល់តែខ្សែការពារសញ្ជាតិបារាំង Zouma តែម្នាក់គត់ ដោយហេតុនេះ Chelsea ត្រូវតែនាំយកការខ្សែការពារកណ្តាលមកចូលរួមអោបានក្នុងខែមករានេះ៕Upamecano បង្ហាញខ្លួន ១២៣ប្រកួតអោយកក្រុម RB Leipzig ចាប់តាំងពីឆ្នាំ ២០១៧ ក្រោយផ្លាស់មកពីក្រុម Red Bull Salzburg៕

ប្រភព: Sportsmole