ខ្សែបម្រើសញ្ជាតិបារាំងបានចាកចេញពីកីឡដ្ឋាន Emirates នៅរដូវកាលមុន ដោយរូបគេទៅចូលរួមជាមួយក្រុម Hertha Berlin ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីខែតុលា៕ កីឡាករវ័យ ២១ ឆ្នាំរូបនេះបានធ្វើឱ្យមានការចាប់អារម្មណ៍ដោយការបង្ហាញទម្រង់លេងយ៉ាងល្អ ក្នុងលីគអាល្លឺម៉ង់អោយក្រុម Hertha Berlin ដោយស៊ុតបញ្ចូលទីបាន​ ២គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមរកគ្រាប់បាន ១លើក ក្នុងការបង្ហាញខ្លួននៅលីគកំពូលអាល្លឺម៉ង់(Bundesliga) ចំនួន ៩ ដងហើយកុងត្រាក្នុងលក្ខខណ្ឌខ្ចីជើងរបស់គាត់នៅរហូតដល់ខែមិថុនា៕

បើយោងតាមសារព័ត៌មាន Bild បានអោយដឹងថាក្រុមរបស់លោក Mikel Arteta គ្រោងនឹងកោះហៅ​កីឡាករ Matteo Guendouzi ទឹកដីអង់គ្លេសវិញ៕ ការត្រឡប់មកក្រុមកាំភ្លើងធំ Arsenal វិញក៏មិនប្រាកដថា Guendouzi អាចនឹងជាប់ជម្រើស ១១នាក់ដំបូងនោះដែរ តាមសារព័ត៌មាន Bild ដដែរបាននិយាយថា​​ Arsenal អាចនឹងយករូបគេមកវិញ ដើម្បីធ្វើការដាក់លក់៕ កីឡាករវ័យ ២១ឆ្នាំរូបនេះ បង្ហាញខ្លួនអោយក្រុមកាំភ្លើងធំ ៨២ប្រកួត ដោយរកបាន ១គ្រាប់ និងបញ្ជូនអោយមិត្តរួមក្រុមស៊ុតបញ្ចូលទី ៥ដងផងដែរ៕ កីឡកររូបនេះនៅសល់កិច្ចចសន្យាជាមួយ Arsenal ដល់ឆ្នាំ ២០២២៕

ប្រភព: Sportsmole