នាយកផ្នែកកីឡានៃក្លឹប Lyon គឺលោក Juninho បានបញ្ជាក់ថាខ្សែប្រយុទ្ធឆ្នើម Moussa Dembele ខិតកាន់តែជិតក្នុងការចាកចេញពីទឹកដីបារាំង ទៅកាន់ Atletico Madrid៕ Atletico ត្រូវបានគេរាយការណ៍ថាបានសម្លឹងឃើញកីឡាករ Dembele ជាអ្នកជំនួសដ៏ល្អសម្រាប់ចាកចេញរបស់ Diego Costa៕ ថ្លែងប្រាប់ សារព័ត៌មាន Telefoot ប្រធានក្លឹប Lyon បាននិយាយថា” Moussa Dembele បានមកជួបខ្ញុំ  ហើយគាត់គិតថាពេលនេះគឺជាពេលដែលត្រូវផ្លាស់ប្តូរក្រុមហើយ៕ យើងកំពុងធ្វើការចរចារជាមួយ Atletico ខ្ញុំគិតថា កីឡាករសញ្ជាតិបារាំងរូបនេះ បានរយល់ព្រមកិច្ចព្រមព្រៀងជាមួយ Atletico Madrid រួចទៅហើយ“៕ Dembele ទើបតែរកគ្រាប់បាល់បាន ១គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួនចំនួន ១៦ លើក នៅក្នុងរដូវកាលនេះអោយក្រុមដែលកានកាប់កំពូលតារាងនៃលីគកំពូលបារាំង (Leauge 1)៕

ប្រភព: Sportsmole