កីឡាករវ័យ ៣១ ឆ្នាំនេះបានវិលត្រឡប់មកកាន់កីឡាដ្ឋាន San Siro កាលពីរដូវក្តៅមុន បន្ទាប់ពីត្រូវបានក្លឹប Bayern Munich​ ខ្ចីជើងកាលពីរដូវកាលមុន ដោយរូបគេបានឈ្នះពាន ៣ក្នុង មួយរដូវកាលផងដែរជាមួយនឹងក្លឹបយក្សនៃប្រទេសអាល្លឺម៉ង់មួយនេះ៕ យោងតាមសារព័ត៌មាន Foot Mercato បានឱ្យដឹងថា Inter បានដាក់កីឡាករ Perisic អោយក្លឹបដ៏ទៃខ្ចីជើងទៀតហើយ នៅក្នុងឆ្នាំ ២០២០-២១ ហើយ Spurs ស្ថិតក្នុងក្រុមផ្សេងទៀតដែលចង់បានរូបគេ៕លោក Jose Mourinho ត្រូវបានគេរាយការណ៍ថា បានកោតសរសើរយ៉ាងខ្លាំងចំពោះខ្សែប្រយុទ្ធសញ្ជាតិក្រូអាតរូបនេះ ហើយសង្ឃឹមថានឹងនាំរូបគេមកទឹកដីអង់គ្លេសមុនពេលទីផ្សារដោះដូរបិទនៅថ្ងៃទី ១ ខែកុម្ភៈ៕ Perisic នៅសល់កុងត្រាជាមួយ Inter រហូតដល់ឆ្នាំ ២០២២ ហើយរូបគេទើបតែរកបាន ១គ្រាប់ និងបញ្ជូលបាលអោយមិត្តរួមក្រុមរកគ្រាប់បាល់បាន ២ ដងក្នុងការបង្ហាញខ្លួន ១៥ ប្រកួតក្នុងលីគកំពូលអុីតាលី  (Serie A) គ្នុងរដូវកាលនេះ៕ 

ប្រភព : Sportsmole