ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅខណ្ឌឫស្សីកែវ វេលាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នរគបាលរដ្ឋបាលច្រាំងចំរេះ១ ដឹកនាំដោយលោកវរសេនីយ៍ទោ រឿន វន អធិការរងខណ្ឌឬស្សីកែវ បានចុះបង្ក្រាបទីតាំងឆ្នោតឡូតូ ចំនួន០២ទីតាំង៖ ទីតាំងទី១ ស្ថិតនៅក្រុម២ភូមិ២ ច្រាំងចំរេះ១ និងទីតាំងទី២ ស្ថិតនៅក្រុម២ ភូមិ២ ច្រាំងចំរេះ១ ។

ជាលទ្ធផលសមត្ថកិច្ចដកហូតបានវត្ថុតាង រួមមាន ៖
១. ម៉ាស៊ីនឆ្នោត ចំនួន០៣គ្រឿង
២. ទូរទស្យន៍ ចំនួន០៣គ្រឿង
៣. ក្តារចុច សម្រាប់កត់ឆ្នោត ចំនួន០២គ្រឿង
៤. ម៉ាស៊ីនព្រីន ចំនួន០១គ្រឿង
៥. ម៉ូនីទ័រ ចំនួន០២គ្រឿង និងទី៦ ដុំវាយហ្វាយ(WiFi) ចំនួន០១គ្រឿង ។

សម្ភារដកហូតខាងលើ កម្លាំងសមត្ថកិច្ចបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី១ ។ ចំណែកនៅខណ្ឌមានជ័យ វេលាម៉ោង១២និង៣០នាទី ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ លោកស៊ូ សារុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម និងមន្រី្តប៉ុស្តិ៍ បានធ្វើការសហការជាមួយលោក កែវ រតនា ចៅសង្កាត់រងទី២ និងលោកហោ យៀវ មេភូមិទួលរកា ចុះបង្ក្រាបទីតាំងល្បែងឡូតូ តាមអ៊ីនធើណែត នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ក្រុមទី៣៥ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ។

ជាលទ្ធផលដកហូតសម្ភារៈមួយចំនួន ដូចជា ៖
១- ទូរទស្សន៍ម៉ាកSHARP ចំនួន០២គ្រឿង
២- កុំព្យូទ័រ ចំនួន០៣គ្រឿង
និង៣- ដុំម៉ាស៊ីន ចំនួន ០២គ្រឿង ។

ករណីបង្ក្រាបឆ្នោតឡូតូ នៅខណ្ឌ៧មករា ដោយឡែកនៅ ខណ្ឌ៧មករា ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ កម្លាំងចម្រុះដឹកនាំដើយលើកវរសេនីយ៍ទោ ក្រេត សខិរីន អធិការរងនគរបាលខណ្ឌ៧មករា បានចុះបង្ក្រាបទីតាំងឆ្នើតឡូតូ មួយកន្លែង នៅក្រោមអាគារ(ក) តូបលេខ១ ផ្លូវ២១១ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា ។ តែពេលកម្លាំងចុះទៅដល់ ពុំឃើញមានអ្នកកត់ឆ្នោតឡូតូ នៅនោះទេ និងបានធ្វើការដកហូតជាសម្ភារមួយចំនួន រួមមាន ៖
១- កុំព្យូទរ័ ១គ្រឿងម៉ាក HP
២- ម៉ូនីទ័រ ចំនួន១ម៉ាក់ DELL
៣- ក្តារចុច ចំនួន១ ព្រីនចំនួន១ ម៉ៅ១ ស្ទីគឃ័រ១គូរ តូច ។ សម្ភារៈខាងលើត្រូវបានយកមករក្សាទុកនៅស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ ខណ្ឌ៧មករា ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕