កាលពីពេលថ្មីៗនេះ ក្រុមបាល់ទាត់ញញួរយក្ស West Ham បានលក់ខ្សែប្រយុទ្ធ Sebastien Haller  អោយទៅកាន់ក្រុមបាល់ទាត់ Ajax ក្នុងតម្លៃ ២០លានផោន ហេតុនេះហើយធ្វើអោយក្រុមលោក David Moyes ត្រូវការខ្សែប្រយុទ្ធថ្មីមកជំនួស៕សារព័ត៌មាន Evening Standard បានរាយការណ៍ថាអ្នកដែលអាចមកជំនួសតំណែង Haller ប្រហែលជា Eddie Nketiah៕ ​​កីឡាករវ័យ ១៩ ឆ្នាំនេះ ក្នុងរដូវកាលនេះមិនសូវបានបង្ហាញខ្លួននោះទេ ភាគច្រើនត្រឹមជាកីឡាករបម្រុងតែប៉ុណ្ណោះ ដោយ Lacazette ធ្វើបានយ៉ាងល្អក្នុងរដូវកាលនេះ ជាហេតុអោយកីឡាករវ័យកេ្មងរបស់អង់គ្លេសរូបនេះ អាចនឹងត្រូវចាកចេញពីកីឡាដ្ឋាន Emirates ទៅរួមជាមួយ West Ham ក្នុងខែមករានេះ៕
ប្រភព :Sportsmole