រាជធានីភ្នំពេញ÷ ភ្នំទំពែកព្រោះថា មិនមានរុក្ខជាតិដុះនៅផ្នែកខាងត្បូងភ្នំ និងទីនោះជាថ្ម។ ពីដើមចាស់ៗហៅ ភ្នំពេជ្រ ភ្នំកែវ។ ភ្នំពេជ្រស្ថិតនៅខាងត្បូង ហើយនៅលើភ្នំនេះ មានបារមីលោកតាស័ក្តិប្រាំដ៏ស័ក្តសិទ្ធិ។នេះបើយោងតាមការចុះផ្សាយរបស់Heritages Dairy- បេតិកភណ្ឌ ប្រចាំថ្ងៃ។

ភ្នំកែវនៅខាងជើង និងនៅផ្នែកនេះ មានរូងភ្នំប្រវត្តិសាស្ត្រ(បច្ចុប្បន្នបិទជិត) ព្រះវិហារកសាងឆ្នាំ១៩១៦ ប្រាសាទសសរមួយកសាងឆ្នាំ១៩៩៥ បារមីជំទាវបីរូបរួមមាន សបុផ្ឆា ចន្ទក្រឺស្នា ស្រីខ្មៅ និងបារមីលោកតាមាស។

ជីវៈចម្រុះនៅភ្នំទំពែកមាន ដើមស្លែង ក្រឡាញ់ ត្របែកព្រៃ រកា និងសត្វសារិកាកែវ រលក ស្កា។ល។ ទាមទារការសិក្សាបន្ថែម។ នៅជើងភ្នំមានរូបសំណាកសាវកៈបិណ្យ បាតរាប់រយ សួនអាពាហ៍ពិពាហ៍ឃុំក្រាំងយ៉ូវ និងសាលាបឋមសិក្សា ចាន់ អែម ដែលបច្ចុប្បន្នអភិវឌ្ឍន៍ទៅជាសាលាបឋមសិក្សា ហ៊ុន សែន ភ្នំទំពែក។ នៅឃុំក្រាំងយ៉ូវមានតែភ្នំទំពែកមួយគត់។ ដីវត្តទំហំ ១៣ហិចតា បានចុះបញ្ជីជាដីរដ្ឋរួចហើយ៕