ខេត្តសៀមរាប៖ ស្រីស្អាត ប្រុសសង្ហា២នាក់ ត្រូវកម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿង ញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ធ្វើការចាប់ខ្លួន កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៤ និង២០នាទី ស្ថិតនៅភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ វ៉ា សុភីស ភេទប្រុស ឆ្នាំកំណើត១៩៨៥ ជនជាតិខ្មែរ មុខរបរ ជាងឈើមានទីលំនៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។ ទី២-ឈ្មោះ កុយ ញ៉ាញ់ ភេទស្រី ឆ្នាំកំណើត ១៩៩៦ ជនជាតិខ្មែរ មុខរបរនារីអូតេស មានទីលំនៅភូមិខ្នារង្វាស ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ដកហូត ម្សៅមេតំហ្វេតាមីន ប្រភេទទឹកកកចំនួន០១កញ្ចប់ស្មើនឹងទម្ងន់០,១ក្រាម(ទាំងសំបក), ទូរស័ព្ទដៃចំនួន០៣គ្រឿង។

ជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាងត្រូវសមត្ថកិច្ចជំនាញ ក៏សាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ ៕