Atletico Madrid បានសម្លឹងឃើញខ្សែប្រយុទ្ធ ៣ នាក់ដើម្បីជំនួស Diego Costa ខណៈដែលអ្នកចាត់ការ Diego Simeone បានត្រៀមឈ្នះពានលីគកំពូលអេស៉្បាញ( La Liga ) ជាលើកទី ២ របស់គាត់ក្នុងនាមជាអ្នកចាត់ការទូទៅ។ ស្របពេលនេះ At Madrid កំពុងឈរលេខមួយមាន ៣៨ពិន្ទុ តាមក្រោយដោយក្រុមអធិរាជាស Real Madrid មាន ៣៦ពិន្ទុ ក៏ប៉ុន្តែក្រុម At Madrid នៅសល់ពីរប្រកួតក្នុងដៃទៀត ដោយហេតុនេះមានការរំពឹងទុកថាក្រុមលោក Simeone និងអាចឈ្នះពាន La Liga ក្នុងរដូវកាលនេះ៕

លោក Simeone បានត្រៀមខ្សែប្រយុទ្ធរួចជាស្រេច ដើម្បីមកជំនួស Costa៕ ដោយខ្សែប្រយុទ្ធសញ្ជាតិអេស៉្បាញរូបនេះនឹងអស់កុងត្រានៅកីឡាដ្ឋាន Wanda Metropolitano នៅក្នុងរដូវក្តៅនេះ ហើយក្លឹប AT Madrid ក៏បានបើកផ្លួវអោយរូបគេរកកក្លឹបថ្មីរួចរាល់ហើយផងដែរ៕

ខាងក្រោមនេះជាអ្នកដែលអាចនឹងមកជំនួសតំណែងរបស់ Costa:

១ Milik របស់ក្រុម Napoli មានវ័យ ២៦ឆ្នាំ អាចនឹងមានតម្លៃខ្លួន ១៥លានផោន៕

២ Raul de Tomas របស់ក្រុម Espanyol៕ កីឡាកររូបនេះត្រូវបានអ្នកគាំទ្ររបស់ AT Madrid ពេញចិត្តជាខ្លាំង និងបានជុំរុញអោយថ្នាក់ដឹកនាំក្លឹប យករូបគេអោយបាន៕

៣  Iago Aspas កីឡាកររូបនេះជាអ្នកនាំមុខគេ ក្នុងលីគអេស៉្បាញ(La Liga)ដែលរកគ្រាប់បាល់បានច្រើនជាងគេ​ ដោយរូបគេរកបាន ៩គ្រាប់គិតត្រឹមប្រកួតទី ១៧៕​​

ប្រភព: Dailymail