កីឡាករវ័យ ៣៤ឆ្នាំចង់បន្តកុងត្រាជាមួយនិងតោខៀវ Chelsea ក៏ប៉ុន្តែគាត់មិនទាន់ពិភាក្សារឿងកិច្ចសន្យាថ្មីនៅឡើយនោះទេ៕ Giroud អាចចាកចេញ ពីទៅដីអង់គ្លេស និងស្វែងរកក្លឹបថ្មីបានដោយខ្លួន ដោយហេតុថាកុងត្រារបស់កីឡាកររូបនេះនិងអស់ត្រឹម ៦ខែខាងមុខនេះ បន្ថែមពីនេះទៅទៀតក្លឹបសេះបង្កង់ Juventus ជាក្រុមដែលចង់បានរូបគេខ្លាំងបំផុត៕ កាលពីពេលថ្មីៗនេះក្លឹប AC Milan ក៏បានបង្ហាញចំណាប់អារម្មណ៍ចង់នាំកីឡាករសញ្ជាតិបារាំងរូបនេះផងដែរ៕Zlatan Ibrahimovic  ជិតឈានដល់វ័យ ៤០ឆ្នាំ​ ដោយមើលឃើញកង្វះខ្សែប្រយុទ្ធគ្រូបង្វឹក AC Milan លោក Stefano Pioli គ្រោងនាំ Giroud មកកីឡាដ្ឋាន San Siro ៕អតីតខ្សែប្រយុទ្ធក្រុមកាំភ្លើងធំ Arsenal រកបាន ៩គ្រាប់ក្នងរដូវកាលនេះអោយលោក Frank Lampard៕

ក្លឹប Juventus អាចនិងបង្វែរទិសដៅរបស់ខ្លួនទៅលើកីឡាករ Milik ឬ Llorente  ប្រសិនបើពួកគេមិនអាចនាំយកកីឡាករ Giroud ទៅទឹកដីរបស់ខ្លួន៕

 

ប្រភព: Sportsmole