សម្រាប់មនុស្សស្រី ការដែលមានស្បែកស្អាត សក់រលោងស្អាត ហើយក្រចកមានសុខភាពល្អ នៅតែជារឿងដែលពេញនិយមជានិច្ច ទើបធ្វើឱ្យស្រីៗតែងតែស្វែងរកវិធីក្នុងការមើលថែសុខភាពស្បែក សក់និងក្រចក។

ស្បែក៖ ស្រីៗអាចគិតថា ការដែលមានស្បែកស្ងួតអាចបណ្ដាលមកពីការផឹកទឹកមិនបានគ្រប់គ្រាន់ ឬការដែលនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ក្នុងរយៈពេលយូរ តែការពិតទៅនៅមានហេតុផលម៉្យាងទៀតដែលយើងតែងតែមើលរំលងគឺ ការខូចតុល្យភាពនៃអ័រម៉ូនដែលសំខាន់ដល់រាងកាយដូចជា អ័រម៉ូនភេទ អ័រម៉ូនទីរ៉ូអ៊ីដ ការដែលខូចតុល្យភាពនៃអ័រម៉ូនមិនត្រូវតែធ្វើឱ្យស្បែកស្ងួត តែវាធ្វើឱ្យកើតមុនថែមទៀតផង។

សក់៖ សក់បែកចុងអាចកើតឡើងដោយសារមូលហេតុជាច្រើន តែមូលហេតុដែលសំខាន់គឺ ការទទួលវីតាមីនស៊ីមិនគ្រប់គ្រាន់ ឬបណ្ដាលមកពីការបាត់បង់តុល្យភាពនៃអរម៉ូនទីរ៉ូអ៊ីត ក្នុងពេលដែលអាការៈសក់ជ្រុះអាចមានទំនាក់ទំនងជាមួយនឹងការខ្វះវីតាមីនD នៅក្នុងខ្លួនផងដែរ។

ក្រចក៖ ស្រីៗដែលមានក្រចកស្ដើងហើយស្រួយ ឬមិនរឹងមាំ អាចបណ្ដាលមកពីការទទួលទានអាហារប្រភេទប្រូតេអ៊ីនមិនបានគ្រប់គ្រាន់ ឬមានបញ្ហាទាក់ទងនឹងប្រព័ន្ធរំលាយអាហារ ខណៈពេលដែលរហែកក្រចកក៏ទាក់ទងទៅនឹងការកង្វះជាតិអាស៊ីតខ្លាញ់ប្រភេទចាំបាច់មួយចំនួនផងដែរ។

ដូច្នេះ ដើម្បីមានសុខភាពល្អ ដល់ពេលដែលស្រីៗចាប់ផ្ដើមមើលថែរក្សាសុខភាពបន្ថែមទៀត ដោយអាចចាប់ផ្ដើមដោយខ្លួនឯងចាប់ពីថ្ងៃនេះទៅ អាចទទួលការណែនាំមណ្ឌលមើថែសុខភាពនិងសម្រស់បន្ថែមបាន៕