Isco ដែលធ្លាប់មានដំណឹងថា Arsenal  ចង់បាននោះ  ពេលនេះបានសម្រេចចិត្តផ្លាស់ទៅលេងនៅ Sevilla៕ គ្រូបង្វឹករបស់ Real Madrid លោក​ Zidane មិនចង់អោយ  Isco ចាកចេញនោះទេ ព្រោះបច្ចុប្បន្ន ក្លឹបយក្សមួយនេះជួបបញ្ហាកីឡាកររបួសជាច្រើន៕ក្លឹបដែលជាម្ចាស់ពានរង្វាន់  UEFA Champion League ១៣សម័យមិនបានហាមឃាត់ Isco នោះទេ ប្រសិនបើរូបគេចង់ចាកចេញ៕ ការដើរចេញពីក្លឹប Real Madrid របស់ Isco គឺពិតជាសំខាន់ណាស់ដើម្បីទទួលបានឱកាសបង្ហាញខ្លួនអោយបានច្រើន ពីព្រោះថាពានរង្វាន់ទី្វបអឺរ៉ុប ជិតនិងមកដល់កីឡាករត្រូវបង្ហាញទម្រង់លេងអោយបានល្អ ដើម្បីអាចជាប់ឈ្មោះក្នុងបញ្ជីកីឡាករ២៣នាក់ ទៅលេងដំណាងអោយប្រទេសជាតិ៕ កីឡាករវ័យ២៧ ឆ្នាំរូបនេះចាកចេញពីក្រុម Malaga FC ក្នុង ឆ្នាំ២០១៣ តម្លៃ៣០លានផោន ក្នុងការមកចូលរួមជាមួយ Real Madrid៕ ក្រុម Sevilla សង្ឃឹមខ្ពស់ថានិងអាចនាំយកកីឡាករសញ្ជាតិអាស៉្បាញនេះក្នុងតម្លៃ ២០លានផោន៕ 

ប្រភព: Transfer market