រដ្ឋបាលលោក Trump បានប្តឹងឧទ្ធរណ៍លើសេចក្តីសម្រេចរបស់តុលាការសហព័ន្ធដែលអនុញ្ញាតឱ្យក្រុមហ៊ុន TikTok បន្តប្រតិបត្តិការនៅសហរដ្ឋអាមេរិក ទោះបីជាមានវិធានការ រារាំងការដាក់ពាក្យបណ្តឹងលើក្រុមហ៊ុនបណ្តាញសង្គមដ៏ពេញនិយមមួយនេះ លើមូលដ្ឋានសន្តិសុខជាតិក៏ដោយ។

ក្រសួងយុត្តិធម៌បានដាក់ពាក្យបណ្តឹងឧទ្ធរណ៍ ដើម្បីស្វែងរកការហាមឃាត់ក្រុមហ៊ុន TikTok ដោយប្រធានាធិបតីដូណាល់ត្រាំ ដែលបានអះអាងថា កម្មវិធី TikTok របស់ក្រុមហ៊ុនចិន អាចប្រើសម្រាប់ចារកម្ម និងផ្សព្វផ្សាយព័ត៌មានមិនពិត។ ការដាក់ឯកសារនេះ មិនរាប់បញ្ចូលអំណះអំណាង សម្រាប់ការអនុវត្តការហាមឃាត់ដែលត្រូវបានច្រានចោលកាលពីដើមខែនេះ ដោយចៅក្រមអាមេរិកលោក Carl Nichols នោះទេ។

លោក Nichols បាននិយាយថា មេធាវីរបស់ក្រុមហ៊ុន TikTok បានបង្ហាញថា ក្រសួងពាណិជ្ជកម្មទំនងជាបានរំលោភអំណាចរបស់ខ្លួន ដោយស្វែងរកការហាមប្រាមកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏មានប្រជាប្រិយភាពមួយនេះ និង ធ្វើសកម្មភាពតាមរបៀបដែលបំពាននិងដោយការខកខានមិនបានពិចារណាជម្រើសជាក់ស្តែង ។ សេតវិមានបានអះអាងថាកម្មវិធីTikTok គឺជាហានិភ័យសន្តិសុខជាតិ ដោយសារតែមានសក្តានុពលនៃការភ្ជាប់ទៅនឹង រដ្ឋាភិបាលទីក្រុងប៉េកាំង តាមរយៈក្រុមហ៊ុនមេរបស់ខ្លួន គឺ ByteDance ។

បទបញ្ជារបស់លោក Trump បាននិយាយថា សកម្មភាពចាំបាច់ដើម្បី“ ការពារសន្តិសុខជាតិរបស់យើង” និងបានអះអាងថា ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ TikTok អាចត្រូវបានប្រើប្រាស់ដោយទីក្រុងប៉េកាំង។ ទោះជាយ៉ាងណាក្រុមហ៊ុនTikTok បានការពារខ្លួនម្តងហើយម្តងទៀតប្រឆាំងនឹងការចោទប្រកាន់ អំពីការផ្ទេរទិន្នន័យទៅរដ្ឋាភិបាលចិនដោយនិយាយថា ក្រុមហ៊ុនផ្ទុកព័ត៌មានអ្នកប្រើប្រាស់នៅលើម៉ាស៊ីនមេ នៅសហរដ្ឋអាមេរិក និងប្រទេសសិង្ហបុរី។