ភាគហ៊ុនរបស់ក្រុមហ៊ុនALIBABA បានធ្លាក់ចុះ៩ភាគរយ ដល់កម្រិតទាបបំផុតចាប់តាំងពីខែមិថុនាមក ខណៈដែលកម្មវិធីទិញភាគហ៊ុនមកវិញដែលមានទឹកប្រាក់ចំនួន ១០ ពាន់លានដុល្លារ បានបរាជ័យក្នុងការបន្ធូរបន្ថយក្តីបារម្ភអំពីការធ្លាក់ចុះភាគហ៊ុន របស់ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិច របស់លោកJack Ma មួយនេះ។

ការលក់ដាច់ខ្លាំង ក្នុងរយៈពេល ២ វគ្គ បានធ្វើឱ្យភាគហ៊ុន របស់ក្រុមហ៊ុនបច្ចេក វិទ្យាដែលបានចុះបញ្ជីនៅទីក្រុងហុងកុងមួយនេះ មានទឹកប្រាក់ជិត ១១៦ ពាន់លានដុល្លារ ហើយ ការធ្លាក់ចុះខ្លាំង បានកើតឡើងនៅពេលនិយ័តករចិនបានប្រកាសពីការស៊ើបអង្កេតលើទំនុកចិត្តក្រុមហ៊ុន Alibaba ហើយបាននិយាយថាពួកគេនឹងកោះហៅ ក្រុមហ៊ុនសម្ព័ន្ធ Ant Group ដើម្បីជួបប្រជុំ។

លោកចាងស៊ីហួ ប្រធានផ្នែកវិនិយោគនៃទីក្រុងប៉េកាំង បាននិយាយថា ការស៊ើបអង្កេតលើក្រុមហ៊ុន Alibaba មិនទាន់បញ្ជាក់ពីការដាក់ទណ្ឌកម្ម ដែលជាការព្រួយបារម្ភដល់វិនិយោគិននៅឡើយ។ ការវិវឌ្ឍន៍ទាំងនេះ គឺជាផ្នែកមួយនៃការបង្ក្រាបឥរិយាបទផ្តាច់មុខតាមបណ្តាញអ៊ីនធឺរណេតរបស់ប្រទេសចិនដែលកំពុងរីកដុះដាលជាសកលប៉ុន្តែជំនួញរបស់លោក Jack Ma បានជាប់ពាក់ព័ន្ធ បន្ទាប់ពីលោកបានរិះគន់ជាសាធារណៈនូវប្រព័ន្ធបទប្បញ្ញត្តិ សម្រាប់រារាំងការច្នៃប្រឌិត។

កាលពីខែមុននិយ័តករចិន បានបញ្ឈប់ជាបន្ទាន់នូវការផ្តល់ជូនជាសាធារណៈលើកដំបូង នូវទឹកប្រាក់ចំនួន ៣៧ ពាន់លានដុល្លាររបស់ក្រុមហ៊ុន Ant នៅក្នុងទីក្រុងសៀងហៃ និងទីក្រុងហុងកុង ដែលត្រូវបានគេចាត់ទុកថា ជាចំនួនច្រើនជាងគេបំផុតនៅលើពិភពលោក រយះពេល២ ថ្ងៃមុនការចេញលក់ភាគហ៊ុនលើកដំបូង។