ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានចុះហត្ថលេខាលើថវិកាជាតិចំនួន ៤.៥ ពាន់ពាន់លានប៉េសូ ស្មើនឹង៩៣.៧ ពាន់លានដុល្លារអាមេរិកសម្រាប់ឆ្នាំ២០២១ ដែលជាថវិកាច្រើនបំផុតរបស់ប្រទេសនេះ ដើម្បីផ្តល់មូលនិធិដល់ការស្ទុះងើបសេដ្ឋកិច្ចឡើងវិញ និងផ្តល់មូលនិធិដល់ការទិញវ៉ាក់សាំងកូវីដ-១៩ ។ការអនុម័តថវិកាជាតិ ដែលលើសពីឆ្នាំ ២០២០ចំនួនមួយភាគដប់ ក្នុងការ ស្វែងរកការវិលត្រឡប់មកវិញ ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចរីកចំរើន លឿនបំផុតនៅតំបន់អាស៊ី និងជួយទប់ទល់នឹងវិបត្តិជំងឺកូវីដ-១៩ ។

លោក Duterte បាននិយាយបន្ទាប់ពីការចុះហត្ថលេខាថា ថវិកានេះអាចឱ្យប្រទេសធូរស្រាលឡើងវិញ និងបន្តសេដ្ឋកិច្ចឆ្ពោះទៅមុខ ។ ក្នុងកញ្ចប់ថវិការនេះ រួមមានសំរាប់ វិស័យអប់រំ និងការងារសាធារណៈចំនួន៧៥២ ពាន់លានប៉េសូ ។ ចំណែកថវិកាសម្រាប់ក្រសួងសុខាភិបាលមានចំនួន ២១០ ពាន់លានប៉េសូ ឯក្រសួងការពារជាតិទទួលបាន ២០៦ ពាន់លានប៉េសូ។ ថវិកានេះរួមបញ្ចូលទាំង ៧២.៥ ពាន់លានប៉េសូ ដើម្បីទិញ និងចែកចាយវ៉ាក់សាំងកូវីដ- ១៩ ស្របតាមការសន្យារបស់លោក Duterte ដើម្បីចាក់វ៉ាក់សាំងដល់ប្រជាជនចំនួន ១០៨ លាននាក់ ដែលចាប់ផ្តើមពីខែឧសភាឆ្នាំ ២០២១ តទៅ។

សេដ្ឋកិច្ចប្រទេសហ្វីលីពីន កំណត់គោលដៅថានឹងកើនឡើងពី ៦.៥ ភាគរយ ទៅ ៧.៥ ភាគរយនៅឆ្នាំ ២០២១ និង ៨ ភាគរយទៅ ១០ ភាគរយក្នុងឆ្នាំ ២០២២ ដោយកើនពី ៨.៥ ភាគរយដល់ ៩.៥ ភាគរយសម្រាប់ឆ្នាំនេះ។ សម្រាប់ឆ្នាំ ២០២២ រដ្ឋាភិបាលនឹងស្នើទៅសមាជិកសភានូវថវិកាជាតិចំនួន ៥.០២៤ ពាន់ពាន់លានប៉េសូ ដែលផ្តល់អាទិភាពដល់មូលនិធិសម្រាប់ការឆ្លើយតបទាក់ទងនឹងវិធានការដើម្បីពន្លឿនកំណើនសេដ្ឋកិច្ច។