បរទេស៖ បើតាមគេហទំព័រ Worldometer បានចេញផ្សាយ កាលពីវេលាម៉ោង៩ ​ព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ថា ក្នុងរយៈពេល២៤ម៉ោង នៅលើពិភពលោក មានករណីឆ្លងថ្មី នៃកូវីដ-១៩ ចំនួន ៦១៩ ៣៤១នាក់ និងករណីស្លាប់ថ្មី ១៣ ៣៩៨នាក់ ធ្វើឲ្យចំនួនអ្នកឆ្លង បន្ដកើនឡើងដល់ ៨២ ៣០៥ ៤៨៧នាក់ ស្លាប់ ១ ៧៩៥ ១៧៨នាក់ និងជាសះស្បើយ ៥៨ ៣១៨ ២៤៦នាក។​

​រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក នៅតែជាប្រទេសរងគ្រោះខ្លាំងជាងគេបំផុត ដោយ​មានអ្នកស្លាប់ និងឆ្លងកូវីដ-១៩ច្រើន នៅលើពិភពលោក។ ប្រទេសមហាអំណាចលេខ១ ទាំងយោធា និងសេដ្ឋកិច្ចរបស់ពិភពលោកមួយនេះ  មានអ្នកឆ្លង បន្ដកើតឡើងដល់ 19 976 328នាក់ (ឆ្លងថ្មី 193 484នាក់) ស្លាប់  346 527នាក់ (ករណីស្លាប់ថ្មី 3 346នាក់) និងជាសះស្បើយ 11 842 349នាក់។  រីឯប្រទេសដែលមានអ្នកឆ្លងច្រើនជាងគេ បន្ទាប់ពីអាមេរិក រួមមាន ឥណ្ឌា (មានអ្នកឆ្លងជាង១០លាននាក់) ប្រេស៊ីល (មានអ្នកឆ្លងជាង៧លាននាក់) រុស្ស៊ី  បារាំង អង់គ្លេស…ជាដើម។

អឺរ៉ុប ជាតំបន់ មានអ្នកឆ្លងជំងឺកូវីដ-១៩លំដាប់លេខ១ នៅលើពិភពលោក ដោយមានអ្នកឆ្លង​សរុប កើនដល់23 102 490នាក់ (ឆ្លងថ្មី 204 558នាក់) ស្លាប់ 531 827នាក់ (ករណីស្លាប់ថ្មី 5 539នាក់ និងជាសះស្បើយ 11 319 559នាក់។ ​ ប្រទេសមានអ្នកឆ្លងច្រើន នៅក្នុងតំបន់អឺរ៉ុប រួមមាន ​ រុស្ស៊ី បារាំង អង់គ្លេស អ៊ីតាលី អេស្ប៉ាញ​ និងអាល្លឺម៉ង់…ជាដើម។

អាមេរិកខាងជើង ជាតំបន់ មានអ្នកឆ្លងច្រើនលំដាប់លេខ២ នៅលើពិភពលោក ដោយមានអ្នកឆ្លង សរុប កើនដល់ 22 902 547នាក់ (ឆ្លងថ្មី 218 009នាក់) ស្លាប់ 504 154នាក់ (ករណីស្លាប់ថ្មី 4 123នាក់) និងជាសះស្បើយ 14 112 540នាក់។  ប្រទេសមានអ្នកឆ្លងច្រើន នៅក្នុងតំបន់នេះ រួមមាន សហរដ្ឋអាមេរិក ម៉ិកស៊ីក កាណាដា …ជាដើម។

អាស៊ី ជាតំបន់ មានអ្នកឆ្លង​កូវីដ-១៩ ច្រើនជាងគេលំដាប់លេខ៣ នៅលើពិភពលោក ដោយមានអ្នកឆ្លងសរុប​ បន្ដកើនដល់  20 514 839នាក់ (ករណីស្លាប់ថ្មី 81 393នាក់) ស្លាប់ 334 674នាក់ (ករណីស្លាប់ថ្មី 1 413នាក់ និងជាសះស្បើយ 18 973 438នាក់។ ​ រីឯប្រទេសដែលមានអ្នកឆ្លងច្រើនជាងគេ នៅតំបន់អាស៊ី រួមមាន ឥណ្ឌា ​ តួកគី អ៊ីរ៉ង់ ឥណ្ឌូនេស៊ី អ៊ីរ៉ាក់ បង់ក្លាដែស​ និងហ្វីលីពីន …ជាដើម។

អាមេរិកខាងត្បូង ជាតំបន់មានអ្នកឆ្លងច្រើន ​លំដាប់លេខ៤ នៅលើពិភពលោក ដោយមានអ្នកឆ្លង​សរុប កើនដល់ 13 023 562នាក់ (ឆ្លងថ្មី 86 327នាក់) ស្លាប់ 359 284នាក់ (ករណីស្លាប់ថ្មី 1 606នាក់) និងជាសះស្បើយ 11 610 401នាក់។  ​ប្រទេស ដែលមានអ្នកឆ្លងច្រើន​ នៅក្នុងតំបន់នេះ រួមមាន ប្រេស៊ីល អាហ្សង់ទីន កូឡុំប៊ី ប៉េរូ និងឈីលី …ជាដើម។

អាហ្វ្រិក ជាតំបន់ មានអ្នកឆ្លងច្រើន​ លំដាប់លេខ៥ នៅលើពិភពលោក ដោយមានអ្នកឆ្លង​សរុប កើនដល់ 2 713 140នាក់ (ឆ្លងថ្មី 19 935នាក់) ស្លាប់ 64 166នាក់ (ករណីស្លាប់ថ្មី 717នាក់) និងជាសះស្បើយ 2 268 172នាក់។ ​ប្រទេសដែលមានអ្នកឆ្លងច្រើន នៅក្នុងតំបន់នេះ រួមមាន អាហ្វ្រិកខាងត្បូង ម៉ូរ៉ុកកូ និងអេហ្ស៊ីប…ជាដើម។

អាសេអានី ជាតំបន់ មានការឆ្លងតិចជាងគេបំផុត នៅលើពិភពលោក ដោយមាន​អ្នកឆ្លងសរុប 48 188នាក់ (ឆ្លងថ្មី 119នាក់) ស្លាប់ 1 058នាក់ (មិនមានករណីស្លាប់ថ្មី) និងជាសះស្បើយ 33 430នាក់។ រីឯប្រទេស និងដែនដី នៅក្នុងតំបន់នេះ ដែលមានអ្នកឆ្លងច្រើនជាងគេ រួមមាន ប្រទេសអូស្រ្ដាលី, French Polynesia, នូវ៉ែលហ្សេឡង់ដ៍…ជាដើម។

សូមជម្រាបថា វីរុសកូរ៉ូណា ហៅកាត់ កូវីដ-១៩ (Coronavirus Disease 2019 = Covid-19) នេះ បានផ្ទុះឡើងជាលើកដំបូង នៅក្នុងទីក្រុងវូហាន (ចិនអាន៖ អ៊ូហាន) ខេត្តហ៊ូប៉ី នាភាគកណ្ដាល នៃប្រទេសចិន កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៩។ រហូតមកដល់ពេល វីរុសនេះ កំពុងតែរាតត្បាលពាសពេញពិភលោក ដោយមានប្រទេស និងដែនដីចំនួន២១៨ កំពុងឆ្លងមេរោគនេះ៕