កាលពីពេលថ្មីៗនេះ រុស្ស៊ីបានប្រកាសថា មានចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ កើនឡើងដល់ទៅ៣ដងឯណោះបើធៀបទៅនឹងរបាយការណ៍កាលពីលើកមុន។ យ៉ាងណាមិញតួលេខថ្មីនេះ បានបង្ហញឲ្យឃើញថា ប្រជាពលរដ្ឋរុស្ស៊ីជាង ១៨៦.០០០ នាក់បានស្លាប់បាត់ទៅហើយ ដោយសារតែវីរុសកូវីដ១៩​នេះ ជារួមមានន័យថាកើនឡើងពី ៥៥.២៦៥ នាក់នៅក្នុងប្រទេស ដែលបានរាយការណ៍ជាផ្លូវការផងដែរ។ ប្រការនេះបានបង្ហាញឲ្យដឹងថា រុស្ស៊ីមានចំនួនអ្នកដែលស្លាប់ច្រើនជាងគេលំដាប់ទី៣ បន្ទាប់ពី ប្រទេសឥណ្ឌា សហរដ្ឋអាមេរិក និងប្រេស៊ីល។


យ៉ាងណាមិញពេលនេះប្រទេសរុស្ស៊ី បានរាយការណ៍បន្ថែមថាមានការឆ្លងជាង ៣ លាននាក់ ដែលចាប់តាំងពីមានការចាប់ផ្តើមពីមេរោគកូរ៉ណានេះឡើង។ ចំពោះការរឹតត្បិតរបស់រុស្ស៊ីគឺស្រាលបើប្រៀបធៀបជាមួយប្រទេសជាច្រើនទៀតហើយលោកពូទីនក៏បានបញ្ជាក់ថាប្រសិនបើមនុស្សធ្វើតាមច្បាប់ នៃការបិទប្រទេសដូចអ្វីដែលបានឃើញនៅអឺរ៉ុបនឹងមិនចាំបាច់ទេ។


ជាក់ស្តែងគឺដូចទៅនឹងប្រទេសដទៃទៀតដែរប្រទេសរុស្ស៊ីមានក្តីសង្ឃឹមខ្ពស់ក្នុងការចាក់វ៉ាក់សាំងជាពិសេសគឺ Sputnik V jab ដែលមានឈ្មោះតាមផ្កាយរណបសហភាពសូវៀត។ ចំណែករបាយការណ៍បាននិយាយថាដូសចំនួន ៧០០,០០០ ត្រូវបានគេចេញផ្សាយទោះបីជាមិនមានតួលេខផ្លូវការសម្រាប់ចំនួនប្រជាជនដែលត្រូវបានចាក់វ៉ាក់សាំងហើយមានក្តីបារម្ភអំពីកំរិតខ្ពស់នៃការសង្ស័យថ្នាំវ៉ាក់សាំង។