ថៃ៖ រដ្ឋាភិបាលថៃ បានកត់ត្រាករណីថ្មីនៃជំងឺកូវីដ១៩ថា នៅថ្ងៃអង្គារ៍នេះមានការកើនឡើងដល់ទៅ ១៥៥ករណីហើយ ខណៈការឆ្លងក្នុងស្រុកមានចំនួនដល់ទៅ១៣៤នាក់ ដែលមានជនចំណាកស្រុកចំនួន១១នាក់ និងអ្នកដែលមកដល់ថ្មីត្រូវបានដាក់នៅដោយឡែកចំនួន១០នាក់ ដែលពេលនេះនៅប្រទេសថៃមានការកើនឡើងដល់ទៅចំនួន ៦៤៤០នាក់ហើយដែលបានឆ្លងជំងឺកូវីដ១៩ ក្នុងពេលដែលចំនួនអ្នកស្លាប់បានកើនឡើងដល់ទៅ៦១នាក់។

ចំណែកអ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin បានថ្លែងថា ១០ករណីថ្មីនេះ គឺជាការទើបនឹងមកដល់ថ្មីៗពីប្រទេសអាល្លឺម៉ង់ វៀតណាម ឥណ្ឌា ស៊ុអែត សហរដ្ឋអាមេរិក និងបារ៉ែន។

យ៉ាងណាមិញចំពោះករណីថ្មីចំនួន១២ករណីទៀតត្រូវបានផ្សាភ្ជាប់ទៅនឹងការរីករាលដាលមកពីផ្សារបង្គា នៃខេត្តសាមុត សាខន រួមទាំង២ករណីទៀតត្រូវបានផ្សាភ្ជាប់ទៅនឹងក្រុមបនល្បែងស៊ីសងមួយក្នុងខេត្ត រ៉ាក់យ៉ងផងដែរ៕