បរទេស៖ បើតាមគេហទំព័រ Worldometer បានចេញផ្សាយ កាលពីវេលាម៉ោង៩ និង៣០ព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ថា ​ស្ថានភាពកូវីដ-១៩ បាន និងកំពុងបន្ដរាតត្បាត នៅលើប្រទេស និងដែនដី ចំនួន២១៨ នៅទូទាំងពិភពលោក ដោយមានអ្នកឆ្លងបន្ដកើតឡើង 81 669 201នាក់ ស្លាប់ 1 781 438នាក់ និងជាសះស្បើយ 57​ 795 502នាក់​។

​ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក នៅតែជាប្រទេសរងគ្រោះខ្លាំងជាងគេបំផុត ដោយ​មានអ្នកស្លាប់ និងឆ្លងកូវីដ-១៩ច្រើន នៅលើពិភពលោក។ ប្រទេសមហាអំណាចលេខ១ ទាំងយោធា និងសេដ្ឋកិច្ចរបស់ពិភពលោកមួយនេះ  មានអ្នកឆ្លង បន្ដកើតឡើងដល់ 19 781 624នាក់ ស្លាប់ 343 182នាក់ និងជាសះស្បើយ 11 696 727នាក់។ រីឯប្រទេសដែលមានអ្នកឆ្លងច្រើនជាងគេ បន្ទាប់ពីអាមេរិក រួមមាន ឥណ្ឌា ប្រេស៊ីល រុស្ស៊ី  បារាំង អង់គ្លេស…ជាដើម។

អឺរ៉ុប ជាតំបន់ មានអ្នកឆ្លងជំងឺកូវីដ-១៩លំដាប់លេខ១ នៅលើពិភពលោក ដោយមានអ្នកឆ្លង​សរុប កើនដល់22 865 696នាក់ ស្លាប់ 525 474នាក់ និងជាសះស្បើយ 11 177 933នាក់​។​​ ប្រទេសមានអ្នកឆ្លងច្រើន នៅក្នុងតំបន់អឺរ៉ុប រួមមាន ​ រុស្ស៊ី បារាំង អង់គ្លេស អ៊ីតាលី អេស្ប៉ាញ​ និងអាល្លឺម៉ង់…ជាដើម។

អាមេរិកខាងជើង ជាតំបន់ មានអ្នកឆ្លងច្រើនលំដាប់លេខ២ នៅលើពិភពលោក ដោយមានអ្នកឆ្លង សរុប កើនដល់ 22 689 314នាក់ ស្លាប់ 500 461នាក់ និងជាសះស្បើយ 13 949 648នាក់។ ប្រទេសមានអ្នកឆ្លងច្រើន នៅក្នុងតំបន់នេះ រួមមាន សហរដ្ឋអាមេរិក ម៉ិកស៊ីក កាណាដា …ជាដើម។

អាស៊ី ជាតំបន់ មានអ្នកឆ្លង​កូវីដ-១៩ ច្រើនជាងគេលំដាប់លេខ៣ នៅលើពិភពលោក ដោយមានអ្នកឆ្លងសរុប​ បន្ដកើនដល់ 20 434 528នាក់ ស្លាប់ 333 299 និងជាសះស្បើយ 18 879 259នាក់។​​ រីឯប្រទេសដែលមានអ្នកឆ្លងច្រើនជាងគេ នៅតំបន់អាស៊ី រួមមាន ឥណ្ឌា ​ តួកគី អ៊ីរ៉ង់ ឥណ្ឌូនេស៊ី អ៊ីរ៉ាក់ បង់ក្លាដែស​ និងហ្វីលីពីន …ជាដើម។

អាមេរិកខាងត្បូង ជាតំបន់មានអ្នកឆ្លងច្រើន ​លំដាប់លេខ៤ នៅលើពិភពលោក ដោយមានអ្នកឆ្លង​សរុប កើនដល់ 12 937 666នាក់ ស្លាប់ 357 682នាក់ និងជាសះស្បើយ 11 505 723នាក់។ ​ប្រទេស មានអ្នកឆ្លងច្រើន​ នៅក្នុងតំបន់នេះ រួមមាន ប្រេស៊ីល អាហ្សង់ទីន កូឡុំប៊ី ប៉េរូ និងឈីលី …ជាដើម។

អាហ្វ្រិក ជាតំបន់ មានអ្នកឆ្លងច្រើន​ លំដាប់លេខ៥ នៅលើពិភពលោក ដោយមានអ្នកឆ្លង​សរុប កើនដល់ 2 693 189នាក់ ស្លាប់ 63 449នាក់ និងជាសះស្បើយ 2 248 807នាក់។  ​ប្រទេសមានអ្នកឆ្លងច្រើន នៅក្នុងតំបន់នេះ រួមមាន អាហ្វ្រិកខាងត្បូង ម៉ូរ៉ុកកូ និងអេហ្ស៊ីប…ជាដើម។

អាសេអានី ជាតំបន់ មានការឆ្លងតិចជាងគេបំផុត នៅលើពិភពលោក ដោយមាន​អ្នកឆ្លងសរុប 48 087នាក់ ស្លាប់1 058នាក់ និងជាសះស្បើយ 33 426នាក់។ ប្រទេស និងដែនដី នៅក្នុងតំបន់នេះ មានអ្នកឆ្លងច្រើនជាងគេ រួមមាន ប្រទេសអូស្រ្ដាលី, French Polynesia, នូវ៉ែលហ្សេឡង់ដ៍…ជាដើម។

សូមជម្រាបថា វីរុសកូរ៉ូណា ហៅកាត់ កូវីដ-១៩ (Coronavirus Disease 2019 = Covid-19) នេះ បានផ្ទុះឡើងជាលើកដំបូង នៅក្នុងទីក្រុងវូហាន (ចិនអាន៖ អ៊ូហាន) ខេត្តហ៊ូប៉ី នាភាគកណ្ដាល នៃប្រទេសចិន កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៩។ រហូតមកដល់ពេល វីរុសនេះ កំពុងតែរាតត្បាលពាសពេញពិភលោក ដោយមានប្រទេស និងដែនដីចំនួន២១៨ កំពុងឆ្លងមេរោគនេះ៕