ថៃ៖ កាលពីថ្ងៃចន្ទ ទី២៨ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញនេះ បុគ្គលិកម្នាក់ដែលបានផ្ទុកជំងឺកូវីដ១៩ ដែលបានធ្វើការនៅបនល្បែងនាខេត្ត រ៉ាក់យ៉ងនោះពេលនេះបានស្លាប់ហើយ បន្ទាប់ពីក្រុមគ្រូពេទ្យព្យាយាសង្គ្រោយ៉ាងម៉ត់ចត់រយៈពេល៣០នាទីចុងក្រោយ។  ហើយករណីមួយនេះ បានធ្វើឲ្យប្រទេសថៃកើនឡើងចំនួនអ្នកស្លាប់ដល់ទៅ៦១នាក់ហើយ។

យ៉ាងណាមិញលោកអនុរដ្ឋមន្រ្តីសុខាភិបាលសាធារណៈលោក Satit Pituecha បានធ្វើការសរសេរបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការថា កាលពីល្ងាចថ្ងៃចន្ទ បុរសម្នាក់អាយុ៤៥ឆ្នាំ ជាអ្នកធ្វើការនៅចំណតឡាន និងចរាចរណ៍នៅកន្លែងលេងល្បែងចាប់ផ្តើមានអាការៈធ្វើទុក្ខធ្ងន់ធ្ងរ ដោយគាត់មានជំងឺផ្ទាល់ខ្លួនស្រាប់គឺជំងឺ បេះដូង និងទឹកនោមផ្អែម។

ទាក់ទិននឹងករណីមួយនេះ គឺជាការស្លាប់លើកដំបូងបង្អស់នៃជំងឺកូវីដ១៩ដែលជារលកទី២ ដែលបានផ្ទុះនៅក្នុងផ្សារលក់បង្គានាខេត្តសាមុត សាខននោះ។ មកទល់នឹងពេលនេះ ការស្លាប់ដោយសារជំងឺកូវីដ១៩ នៅប្រទេសថៃមានការកើនឡើងដល់ទៅ៦១ករណីហើយ៕