កាលពីរដូវកាលមុខ យើងបានដឹងហើយថាក្លឹបបាល់ទាត់ បឹង​ កេត ជាម្ចាស់ពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodia League)៕ គួរបញ្ជាក់ផងដែរក្លឹបធំៗ មួយចំនួនបានធ្វើការរួសរើរកីឡាករ និងគ្រូបង្វឹកផងដែរ ជាការត្រៀមខ្លួនបើកលីគនៅរដូវកាលក្រោយ៕

១. ក្លឹបបាល់ទាត់អង្គរថាយហ្គឺ

ក្នុងរដូកាលនេះ ក្លឹបដែលមានមូលដ្ឋាននៅខេត្តសៀម រាប បាននាំយកកីឡាករថ្មីៗជាច្រើនរូបមកជួយក្រុម ក្នុងនោះមានដូចជា :

កីឡាករខ្សែការពារ សឿត បារាំង ខ្ចីជើងមកពីក្លឹបបាល់ទាត់ភ្នំពេញក្រោយ

កីឡាករខ្សែបម្រេី Kosuke Uchida

កីឡាករ ចាន់ សុភា

កីឡាករ Ata Inia

កីឡាករ ឡុង ម៉េងហាវ

អ្នកចាំទី ជា វណ្ណសាក់

កីឡាករ ស្រៀង ទិត្យឈី

២. ក្លឹបបាល់ទាត់ វិសាខា

វិសាខាកាលពីរដូវកាលមុខបានទទួលពានរង្វាន់សម្តេច ហ៊ុន សែន នៅក្នុងនេះវិសាខាបាននាំចូលកីឡាករដូចជា:
កីឡាករ​ ធារី ចន្ថាប៊ីន

អ្នកចាំទី អោម ឧត្តម

៣. ចំណែកក្រុមបាល់ទាត់ភ្នំពេញក្រោយវិញក៏បាននាំចូលកីឡាករដូចគ្នា:

កីឡាករ Yudai Ogawa

កីឡាករ Matheus Souza

និងបានតែងតាំងគ្រូបង្វឹកថ្មីផងដែរ គឺលោក Oleg Starynskyi

៤. ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បាននាំយកកីឡាករម្នាក់មករួមក្រុមគឺ Thiago

 

៥.សមាគមកីឡាបាល់ទាត់ ខភម Tiffy Army FC បាននាំយកអ្នកចាំទី គង់ រ៉ាហ្វាត់ និងខ្សែការពារល្បឿនលឿន​​​​ ឈិន ឈឿន៕

៦. ក្លឹបបាល់កបឹង​ កេត បានកោះហៅកីឡាករ លឹម អារុណ ឡើងមកលេងឈុតធំ៕

៧.ក្លឹបបាល់ទាត់ណាហ្គាវើលបានតែងតាំងលោក Jose Alves Borges ជានាយកបច្ចេកទេសបាល់ទាត់ថ្មីរបស់ ក្លឹប ហើយបាននាំយកកីឡាករ:

កីឡាករ តាំង សុភ័ក្រ

កីឡាករ នែន សុធារ័ត្ន

កីឡាករ សំអឿន ពីដោរ

កីឡាករ នុប តុលា

កីឡាករ ពេជ្យ សុវណ្ណខេមរិន៕

 

លីគកំពូលកម្ពុជានិងចាប់ផ្តើមនៅខែមីនា៕