រាជធានីភ្នំពេញ÷ ជនសង្ស័យជា ជនជាតិចិន៣នាក់ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូន ទៅតុលាការ នារសៀល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ បន្ទាប់ពីត្រូវបាន កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌចំការមន ឃាត់ខ្លួន នៅចំណុចផ្សារផ្លាហ្សាបឹងត្របែក ផ្លូវ៤៦៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយដកហូតវត្ថុតាង អាវុធវែង១ដើមម៉ាកM16 មានបង់ចំនួន២ គ្រាប់ចំនួន៥៤គ្រាប់៕