ខេត្តកំពត: កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានសហការជាមួយកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត ឃាត់ខ្លួនជនជាតិបារាំង ពីបទលួចដកប្រាក់តាមកាតATM) របស់ជនជាតិបារាំងដូចគ្នា កាលពីថ្ងៃអង្គារ ១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ។

ជនសង្ស័យជាជនជាតិបារាំងនោះ ឈ្មោះ Thomas Georges Freddy ភេទប្រុស អាយុ៥៨ ជនជាតិបារាំង ស្នាក់នៅភូមិឃាត់ខ្លួនខាងលើ។ ក្រោយធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចដកប្រាក់តាមកាតATM) របស់ជនជាតិបារាំងដូចគ្នានោះប្រាកដមែន ហើយត្រូវកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមនីតិវិធី៕