រាជធានីភ្នំពេញ ៖ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលហាង Hidden Coffee ផ្លូវ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ចន្លោះម៉ោង១៥ និង៣០នាទី ដល់១៦និង០០នាទីរសៀល ទៅធ្វើតេស្តរកកូវីដ-១៩ នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងធ្វើចត្តាឡីស័កនៅតាមផ្ទះរបស់ខ្លួន ឲ្យបានគ្រប់ចំនួន១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវតាមដានសុខភាពផ្ទាល់ខ្លួន ឲ្យបានហ្មត់ចត់ជាទីបំផុត។

សូមបញ្ជាក់ថា ការអំពាវនាវរបស់ក្រសួងសុខាភិបាលនេះ ធ្វើឡើងបន្ទាប់ពីមានបុរសជាអ្នកជំងឺកូវីដ-១៩ ម្នាក់ (មុនពេលរកឃើញថា មានជំងឺកូវីដ-១៩) ធ្លាប់បានទៅអង្គុយពិសាកាហ្វេនៅហាង Hidden Coffee នេះ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍ របស់ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខទូរស័ព្ទ៖ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕