នៅថ្ងៃតី១៥ ខែធ្នូ ឆ្នាំ២០២០នេះ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រៃវែងលោកស្រី ទែន សុនីតា បានឲ្យដោះលែងឃាតករ២នាក់ឲ្យមកប្រលងបាក់ឌុប នេះបើតាមការបង្ហោះលើគណនីហ្វេសប៊ុករបស់បុរសម្នាក់ដែលមានឈ្មោះថា Huy Ou Dom។

គណនីនេះបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយបើកចំហរថា “ ហួសថ្លែងណាស់ដោះលែងឃាតករអោយប្រលងបាក់ឌុបសិន ការពិតអញ្ចឹងតើ លោកស្រី ទែន សុនីតា ចៅក្រមសើបសួរសាលាដំបូង ខេត្តព្រៃវែង បានសម្រេច ដោះលែងជនល្មើសជាឃាតករ ដោយសារតែ ខ្លាចខូចអនាគតឃាតករទាំង២”។

ក្នុងការបង្ហោះខាងលើនេះដែរ បានធ្វើឲ្យមានភ្ញាក់យ៉ាងខ្លាំងពីសំណាក់បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ព្រោះថានេះគឺជារឿងដ៏ហួសចិត្តមួយដែលមិនធ្លាប់កើតមានពីមុនមក។