រាជធានីភ្នំពេញ ៖ នៅទីបំផុត ជនចង្រៃដែលបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ ហើយបានជេរប្រមាថនូវពាក្យអសុរោះយ៉ាងចាស់ដៃ លើលោកផែង វណ្ណៈ និងថ្នាក់ដឹកនាំផ្សេងទៀត នាពេលកន្លងមក ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវចាប់ខ្លួនបានហើយ។

យោងតាមគណនីហ្វេសប៊ុកលោកផែង វណ្ណៈ ដែលបានបង្ហោះកាលពីប៉ុន្មានម៉ោងមុននេះ មានខ្លឹមសារថា « ជនពាលអស់ល័ក្ខជាប់អន្ទាក់នគរបាល ជនពាល ងិន ស៊ុយទ្រី ដែលបានបង្កើតគណនី ហ្វេសប៊ុកក្លែងក្លាយជាច្រើន ដើរជេរប្រមាថថ្នាក់ដឹកនាំ ដោយពាក្យអសុរោះ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួនបានហើយ ។ កន្លងមក ឈ្មោះនេះធ្លាប់បង្កើតគណនីឈ្មោះ Try Seanghai ជេរប្រមាថខ្ញុំខ្លាំងៗផងដែរ ឥលូវជាប់អន្ទាក់សមត្ថកិច្ចហើយ» ។