ភ្នំពេញ៖ ជនសង្ស័យប្រុសស្រីជាអ្នកលេងបៀ ចំនួន១៩នាក់ ដែលកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ឃាត់ខ្លួនបាន ពេលបើកប្រតិបត្តិការលបឆ្មក់បង្ក្រាបល្បែងស៊ីសងបៀដ៏ធំ១កន្លែង ឃាត់ខ្លួននោះ ត្រូវព្រះរាជអាជ្ញារងសុង ឆវ័ន្ត ឲ្យសមត្ថកិច្ចធ្វើការអប់រំដោយធ្វើកិច្ចសន្យា និងមានអ្នកធានាវិលត្រលប់ទៅផ្ទះវិញហើយ។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា ជនសង្ស័យប្រុសស្រីចំនួន១៩នាក់ (ប្រុស៤នាក់)ដែលកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ឃាត់ខ្លួននៅថ្ងៃទី១៤ខែធ្នូ ឆ្នាំ២០២០នោះ រួមមាន ៖ ១/ឈ្មោះគ្រី សុនត្រាភេទស្រីអាយុ២៩ឆ្នាំ(អ្នកមើលការខុសត្រូវ)។ ២/ឈ្មោះហុង តៃជីង ភេទស្រីអាយុ៣៤ឆ្នាំ(អ្នកលេង)។ ៣/ឈ្មោះលី មួយលាង ភេទស្រីអាយុ៥២ឆ្នាំ(អ្នកលេង)។

៤/ឈ្មោះអៀង ចន្នី ភេទស្រីអាយុ៥៤ឆ្នាំ(អ្នកលេង)។ ៥/ឈ្មោះចាន់ សុខនី ភេទស្រីអាយុ៤០ឆ្នាំ(អ្នកលេង)។ ៦/ឈ្មោះឆុន សីណា ភេទស្រីអាយុ៤៨ឆ្នាំ(អ្នកលេង)។ ៧/ឈ្មោះស៊ីវ ជាបភេទស្រីអាយុ ភេទប្រុស៥៥ឆ្នាំ(អ្នកលេង)។ ៨/ឈ្មោះឌឿ ចាន់ភេទស្រីអាយុ៤៣ឆ្នាំ(អ្នកលេង)។ ៩/ឈ្មោះនួន ធារីភេទស្រីអាយុ៤៧ឆ្នាំ(អ្នកលេង)។ ១០/ឈ្មោះឡូយ ស្រីហ័ងភេទស្រីអាយុ៦៧ឆ្នាំ(អ្នកលេង)។

១១/ឈ្មោះកែវ លីភេទស្រីអាយុ៣៨ឆ្នាំ(អ្នកលេង) ។ ១២/ឈ្មោះរ័ត្ន ផាន់នីភេទស្រីអាយុ២៦ឆ្នាំ(អ្នកលេង) ១៣/ឈ្មោះសុខ លីភេទស្រីអាយុ៤០ឆ្នាំ(អ្នកលេង)។ ១៤/ឈ្មោះសុខ រីភេទស្រីអាយុ៥៦ឆ្នាំ(អ្នកលេង)។ ១៥/ឈ្មោះចាន់ ធីភេទស្រីអាយុ៤០ឆ្នាំ(អ្នកលេង)។ ១៦/ឈ្មោះហោ មួយទៀមភេទស្រីអាយុ៦០ឆ្នាំ(អ្នកលេង)។ ១៧/ឈ្មោះស៊ុន សុផាភេទប្រុសអាយុ៤០ឆ្នាំ(អ្នកលេង)។ ១៨/ឈ្មោះសុខ ម៉ាប់ភេទប្រុសអសយុ៣៦ឆ្នាំ(អ្នកលេង) និង១៩/ឈ្មោះសុខ ជាភេទស្រីអាយុ៤៥ឆ្នាំ(អ្នកលេង)។

សំភារៈដកហូតរួមមាន៖១/បៀរចំនួន១០ហ៊ូ=៥២០សន្លឹក ២/ប្រាក់រៀល៥០ម៉ឺនរៀល ៣/ធុងដាក់យកតុង៥ និង៤/កំរាលក្រណាត់១ ។ក្រោយឃាត់ខ្លួន ព្រះរាជអាជ្ញារង សុង ឆវ័ន្ត បានឲ្យសមត្ថកិច្ចធ្វើការអប់រំអ្នកលេង និងឱ្យធ្វើកិច្ចសន្យា រួចឱ្យមានអ្នកធានាទើបអនុញ្ញាតវិលត្រលប់ទៅផ្ទះវិញ។ ដោយឡែក ឈ្មោះគ្រី សុនត្រា ភេទស្រី អាយុ២៩ឆ្នាំ ជាអ្នកចាត់ចែង និងមើលការខុសត្រូវ ត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនិតិវិធី៕