ភ្នំពេញ៖ ឧកញ៉ា ចាន់ សុឃាំង និងលោកជំទាវ អ៉ីត អេឡែន ក្រុមហ៊ុនប្រេងរំអិល លីគ្វីមូលី (LIQUI-MOLY) ជាប្រេងរំអិលដែលមានគុណភាពល្អជាងគេ បានបរិច្ចាគថវិកា១ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។

ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីការពារជំងឺដ៏ប្រល័យមួយនេះ។

ពេលឃើញរូបថតឧកញ៉ា ចាន់ សុឃាំង និងលោកជំទាវ អ៉ីត អេឡែន ព្រមទាំងបុត្រាបុត្រី ធ្វើឱ្យយើងនឹកឃើញប្រេងរំអិល លីគ្វីមូលី (LIQUI-MOLY) ជាប្រេងរំអិលនាំចូលពីប្រទេសអាល្លឺម៉ង់ មានគុណភាពល្អដាច់គេ៕